ព័ត៌មានជាតិ

អគ្គីភ័យ​ នៅសង្កាត់ ផ្សាដេប៉ូទី២ បណ្តាល ឲ្យស្លាប់​មនុស្សម្នាក់និងរបួស៥នាក់

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ221ផ្ទះលេខ35A ក្រុមទី26B ភូមិ៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្តាលឲ្យស្លាប់​មនុស្សនិងរបួស៥នាក់ នៅវេលាម៉ោង ១៧៖១៥នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

យោងតាមស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យ នៅសង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក មូលហេតុធ្លាក់ដបសាំង។ ម្ចាស់ឈ្មោះ​ យន ស្រ៊ឹប ភេទស្រី អាយុ៧១ឆ្នាំ មុខរបរ នៅផ្ទះ។ ប្រភេទសំណង់ៈ ផ្ទះល្វែង ទំហំ 04ម៉ែត្រ x 07ម៉ែត្រ បណ្ដាលឲ្យខូចខាតសំភារៈ :ឆេះផ្ទះលេខ 35A ផ្នែកខាងក្រោមព្រមទាំងសំភារៈ ប្រើប្រាស់ និងប្រកបអាជីវកម្មអស់ទាំងស្រុង ព្រមទាំងម៉ូតូចំនួន៣គ្រឿង ហើយបានបណ្តាលអោយរាលដាល ដល់ផ្ទះអ្នកជិតខាងចំនួន៤ផ្ទះជាប់គ្នា។

ក្នុងហេតុការណ៍អគ្គិភ័យនេះ បណ្ដាលឲ្យស្លាប់​មនុស្ស​ ម្នាក់ ឈ្មោះ យន ស្រ៊ិប ភេទស្រី អាយុ ៧១ ឆ្នាំ និងអ្នករងរបួស​៥នាក់ ក្នុងនោះប្រុសចំនួនប្រុសម្នាក់ ,ស្រីចំនួន៤នាក់។ ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តការិ.​អគ្គិភ័យ​ ចំនួន​ ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ៦ឡាន​ស្មើនឹង ២៤ម៉ែត្រគូប ៕

To Top