ភ្នំពេញ ថ្ងៃទី ១៣ មីនា ឆ្នាំ ២០២០ ក្នុងថ្ងៃនេះ សែលកាតបានប្រកាស ជាផ្លូវការនូវការទទួល ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់ ៨ វស្សា របស់ព្រះនាងតូច ជេនណា ដែលព្រះនាងបានប្រារព្ធ...
រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីគឺមានលើសពី ១០០០ នាក់នៅក្នុងប្រទេស ដោយមានមនុស្សជាង ១៥.០០០ នាក់បានធ្វើតេស្ត៍រកឃេីញថា បានឆ្លងវីរុសនេះ។ ទោះបីជាមានការខិតខំប្រឹងប្រែង របស់ប្រទេសអ៊ីតាលី ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងជាមួយនឹងការចាក់សោរដែលមិនធ្លាប់មាន ពីមុនមកនៃប្រទេសទាំងមូលក៏ដោយ ក៏ចំនួននៃការស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីជំងឺ រលាកសួតកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ យោងតាមរដ្ឋាភិបាលអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារវីរុសមានចំនួន ១.០១៦...
ស្វាយរៀង៖ ក្មេងប្រុសស្រីពីរនាំគ្នាលេង តោងរានទេវបាក់រលំសង្កត់ស្លាប់យ៉ាងអាណោចអាធម្មកាល ពីវេលាម៉ោង ១៥:៣០ នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្លួនឯងស្ថិតនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាល ស្រុកចន្ទ្រាបានឲ្យដឹងថា ក្មេងរងគ្រោះដែលស្លាប់ដោយសារករណីបាក់ រលំរាន្តទេវតានេះទី១.ឈ្មោះអាត សំណាង ភេទប្រុសអាយុ ០២ ឆ្នាំ មានឪពុកឈ្មោះ អាត...
ទីក្រុងឡុងដ៍៖ លោក Adam Castillejo អាយុ៤០ឆ្នាំ គឺមនុស្សទី២ នៅលើពិភពលោកដែលត្រូវបាន ព្យាបាលជាសះស្បើយពីជំងឺអេដស៍ “HIV” បានបង្ហាញអត្តសញ្ញាណ របស់លោកសាធារណៈផ្លូវការហើយ នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពី SkyNews ។ នាខែមីនាឆ្នាំ ២០១៩ គ្រូពេទ្យបានប្រកាសថា បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺនៅទីក្រុងឡុងដ៍ដោយ ដឹងច្បាស់ជាឆ្លងវីរុសនេះហើយ។...
រ៉ូម៖ ជើងហោះហើរពិសេសដែល ដឹកក្រុមជំនួយចិនមានសមាជិក ៩នាក់ រួមជាមួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តរាប់តោន បានមកដល់អាកាសយានដ្ឋាន Fiumicino ក្នុងទីក្រុង រ៉ូម ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិនក្នុងការ ជួយប្រទេសអ៊ីតាលី ទប់ទល់នឹងការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមជជែកតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រនេះ ស្តីពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។ មេដឹកនាំកំពូលទាំងពីរត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសបង្កជំងឺរលាកសួត ដែលត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំមុន។ ការសន្ទនាតាមទូរស័ព្ទបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានស្នើពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូ នៅរដូវក្តៅនេះអស់រយៈពេលមួយឆ្នាំដោយសារជំងឺកូរ៉ូណានេះ ដោយលោកលេីកឡេីងថាការផ្លាស់ប្តូរនេះនឹងប្រសើរជាងការមើលឃើញ“ កីឡដ្ឋានដែលគ្មានមនុស្សនៅគ្រប់ទីកន្លែង” ៕...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាម ផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនានេះតទៅ ដើម្បីទប់ស្កាត់បន្ទាន់ នូវការចម្លងនាំចូលវីរុសកូរ៉ូណា (Covid-19) មកក្នុងប្រទេសកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ មីនានេះ...
ភ្នំពេញ៖ ទន្ទឹមនិងការទទួលបានភាព ជោគជ័យលើវិស័យ ទូរគមនាគមន៍ ក្នុងការផ្តល់សេវាកម្មអ៊ីនធើណិត ទូរទស្សន៍ អស់រយៈពេល ជាច្រើនឆ្នាំនៅកម្ពុជា។ Digi ដែលមានអតិថិជនកាន់តែកើន ឡើងខ្លាំង បានប្រកាសពីការបើកសម្ពោធ ការិយាល័យលក់ថ្មី ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីជុះជុល និងកែរលំអរួចរាល់ ដើម្បីបំពេញតម្រូវការ សេវាកម្មថ្មីៗជាច្រើនទៀត ជូនអតិថិជនឲ្យកាន់តែ ប្រសើរឡើង។ ក្នុងឪកាស ការបើកសម្ពោធការិយាល័យ...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានជួប សំណេះសំណាល និងសួរសុខទុក នាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះកុង ក្រៅលេខ២ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក...
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាល នៅការិយាល័យកណ្តាល របស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក។ ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំ ដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត...