ព័ត៌មានជាតិ

Breaking News: កម្ពុជា ដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសចំនួន៥ ចូលប្រទេសរយៈពេល ៣០ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាម ផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនានេះតទៅ ដើម្បីទប់ស្កាត់បន្ទាន់ នូវការចម្លងនាំចូលវីរុសកូរ៉ូណា (Covid-19) មកក្នុងប្រទេសកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ មីនានេះ បានឲ្យដឹងថា ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា ៕

To Top