ព័ត៌មានជាតិ

លោក​ ដូណាល់​ ត្រាំ​ ស្នេីជប៉ុនផ្អាកព្រឹត្ដិការណ៍កីឡាអូឡាំពិក​ ដោយសារវីរុសកូរ៉ូណា​ ព្រោះខ្លាចគ្មានមនុស្សមេីល

តូក្យូ៖​ មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក​ ស៊ីនហ្សូ​ អាបេ​ និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានចាប់ផ្តើមជជែកតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រនេះ​ ស្តីពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។

មេដឹកនាំកំពូលទាំងពីរត្រូវបានគេរំពឹងថា​ នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសបង្កជំងឺរលាកសួត​ ដែលត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន​ កាលពីចុងឆ្នាំមុន។

ការសន្ទនាតាមទូរស័ព្ទបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានស្នើពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូ​ នៅរដូវក្តៅនេះអស់រយៈពេលមួយឆ្នាំដោយសារជំងឺកូរ៉ូណានេះ​ ដោយលោកលេីកឡេីងថាការផ្លាស់ប្តូរនេះនឹងប្រសើរជាងការមើលឃើញ“ កីឡដ្ឋានដែលគ្មានមនុស្សនៅគ្រប់ទីកន្លែង” ៕

ដោយ​ ឈូក​ បូរ៉ា

To Top