ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីថា មិនថាអ្នកណាមានឋានៈជាអ្វី ឬធំប៉ុណ្ណានោះទេ បើធ្វើខុសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែចាប់យកមកផ្ដន្ទាទោស តាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ ៕...
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា កន្លងទៅពិតជាមានមន្រ្តីខ្លះ មានតែឈ្មោះនៅកន្លែងស្ថាប័ននានា តែអត់មកធ្វើការ តែមកដល់ពេលពេល កាត់បន្ថយបានច្រើនហើយ៕ ដោយ៖ ធី...
BBC៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសពីការរឹតត្បិត ការធ្វើដំណើរថ្មីខ្លាំងនៅអឺរ៉ុប ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសឆ្លងកូវីដ១៩ ។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ លោកបាននិយាយថា រាល់ការធ្វើដំណើរពីអឺរ៉ុបនឹងត្រូវផ្អាករយៈពេល ៣០ ថ្ងៃខាងមុខ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កំពុងតែត្រៀមរៀបចំដោះលែង អ្នកទោសពួកតាលីបង់ចំនួន ១.៥០០នាក់ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលអង្គការសហប្រជាជាតិ គាំទ្រការជម្រុញដឹកនាំ ដោយសហរដ្ឋអាមេរិក ឲ្យបញ្ចប់សង្គ្រាមអូសបន្លាយ ១៨ឆ្នាំនៅអាហ្វហ្គានីស្ថាន។ ក្រឹត្យពីរទំព័រចុះហត្ថលេខាដោយលោក Ashraf Ghani ដែលតម្រូវឲ្យអ្នកទោសតាលីបង់ ដោះលែងទាំងអស់ ផ្តល់ការធានាជាលាយល័ក្សអក្សរថា មិនវិលត្រឡប់ទៅទីលាន ប្រយុទ្ធទៀតនោះទេនោះ...
បរទេស៖ មន្ត្រីយោធាប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅថ្ងៃពុធនេះ ពីឡុតកងកម្លាំងទ័ពអាកាសប៉ាគីស្ថានមួយរូប បានស្លាប់បាត់បង់ជីវិត នៅពេលដែលយន្តហោះចម្បាំង F-16 បានជួបគ្រោះថ្នាក់ធ្លាក់ ក្នុងអំឡុងពេលហាត់សម សម្រាប់ព្យុហយាត្រា នាពេលខាងមុខ នៅទីក្រុងអ៊ីស្លាម៉ាបា ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ២ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប កើនឡើងជាង ២១,៧១% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ប៉េកាំង៖ ទីក្រុង វូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសឆ្លងកូវីដ១៩ នៅខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិនបានបិទមន្ទីរពេទ្យ ជាបណ្តោះអាសន្នទាំង ១៦ កន្លែងរបស់ខ្លួន ដែលអគារទាំងនោះ បានប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្ន ខណៈចំនួនអ្នកជំងឺកូវីដ១៩ បន្តធ្លាក់ចុះនៅក្នុងទីក្រុងនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យទាំងនោះ គឺត្រូវបានផ្លាស់ប្តូរពីកន្លែងសាធារណៈដូចជាមជ្ឈមណ្ឌលតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ កាលពីដើមខែកុម្ភៈ...
ប៉េកាំង៖ អ្នកជំនាញនិងអ្នកសិក្សាអន្តរជាតិ បាននិយាយថា ដំណើរត្រួតពិនិត្យរបស់ ប្រធានាធិបតីចិនលោក ស៊ីជីនពីង ទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃអង្គារបានបង្ហាញពីការយកចិត្តទុកដាក់របស់លោក ចំពោះសុខភាពនិងសុវត្ថិភាពរបស់ប្រជាជន និងបានធានាដល់ពិភពលោក នៃទំនុកចិត្តរបស់ចិន ចំពោះជ័យជំនះចុងក្រោយ លើមេរោគឆ្លងកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអង្គារលោកស៊ី បានធ្វើដំណើរទៅទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺ នៅភាគកណ្តាលប្រទេសចិន...
រយៈពេល២ថ្ងៃដើម្បីធ្វើការ បូកសរុបការងារ – ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការងារផ្សព្វផ្សាយអប់រំ សំដៅបន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងសាធារណមតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ដែលមានការចូលរួមពីតំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងការងារបណ្តាញផ្សព្វផ្សាយសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តប្រមាណ១៥០រូប។...
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នេះថាស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំដែលមានផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញដោយមានការឯកភាព សមីខ្លួន អង្គការសុខភាពពិភពលោក និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា”គឺបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញតាមសំណូមពររបស់សមីខ្លួនដែលជាអ្នកជំងឺ ក្រោមការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកនិងអង្គការCDCរបស់សហរដ្ឋអាមេរិកដោយមានការគាំទ្រពីស្ថានទូតអង់គ្លេស(ប្រចាំកម្ពុជា)ផងដែរ”។ ទាក់ទិនករណីនេះ លោក ...