ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការស្នើសុំសន្សំសំចៃថវិការដ្ឋ តាមក្រសួ ងស្ថាប័នមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់ ដល់ប្រាក់ខែមន្ត្រី រាជការនោះទេ ។ លោក អ៊ុង លុយណា អគ្គនាយករងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៥ ខែមីនា...
ភ្នំពេញ ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ជនជាតិជប៉ុនម្នាក់ ដែលវៀតណាមរកឃើញ មានផ្ទុកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីចាកចេញពីព្រលាន យន្តហោះខេត្តសៀមរាប ទៅដល់ព្រលានយន្តហោះ ក្រុងហូជីមិញនោះ មុនចេញដំណើរពីកម្ពុជា ពុំមានរោគសញ្ញាកើតជំងឺ COVID-19 ឡើយ ហើយភាគីជប៉ុន ក៏មិនទាន់បញ្ជាក់ជាផ្លូវការថា ជនជាតិជប៉ុនរូបនោះ ឆ្លងជំងឺ...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ចេញនូវវិធានការសំខាន់ៗចំនួន ២ចំណុច ដើម្បីបញ្ចៀសការខាតបង់ អត្ថប្រយោជន៍របស់កម្មករ និងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករក្នុងការ ដាក់ពាក្យចូលរៀនជំនាញផ្សេងៗ តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកគ្មានប្រតិកម្មអ្វី ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅសប្តាហ៍នេះទេ ដោយបានហៅមីស៊ីលទាំងនោះថា ជាមីស៊ីលរយៈចម្ងាយខ្លី ក្នុងគោលបំណង ដើម្បីកាត់បន្ថយការគំរាមកំហែង។ ប្រទេសកូរ៉េខាងជើង បានបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមយោធាកូរ៉េខាងត្បូង ដែលជាការបាញ់លើកដំបូង នៅក្នុងរយៈពេលប្រហែល ៣ ខែ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង...
អាហ្សង់ទីន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ របស់ប្រទេសអាហ្សង់ទីន បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានមួយករណីថ្មី នៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអាហ្សង់ទីន ។ អ្នកជំងឺម្នាក់ដែលជាបុរស អាយុ៤៣ឆ្នាំ ដែលជាអ្នកវិលត្រឡប់មកពីរដ្ឋធានី Buenos Aires កាលពីថ្ងៃអាទិត្យ ដែលបានធ្វើដំណើរមកពីអ៊ីតាលី ។...
បរទេស៖ នាវាពិឃាតអាមេរិក ឈ្មោះ USS Ross ប្រភេទ នាពេលថ្មីៗនេះ បានធ្វើសមយុទ្ធហ្វឹកហាត់នានា ដជាមួយកងទ័ពជើងទឹកនៃប្រទេសតួកគី ប៊ុលហ្គារី និងរ៉ូមានី នៅក្នុងខណៈកំពុងតែស្ថិតនៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមសម្តីរបស់ទ័ពជើងទឹក សហរដ្ឋអាមេរិកនិយាយប្រាប់ឲ្យដឹង។ នាវាពិឃាតមីស៊ីលនាំផ្លូវនេះ បានចូលទៅក្នុងសមុទ្រខ្មៅ នៅថ្ងៃទី២៣ ខែកុម្ភៈ ហើយបានចូលរួមក្នុងសមយុទ្ធផ្សេងៗគ្នា ជាមួយដៃគូណាតូទាំង៣។ វាបានចាកចេញពីកំពង់ផែ Varna...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថារដ្ឋបាលរបស់លោក អាចពិចារណាពង្រីកការរឹតបន្តឹង ការធ្វើដំណើរទៅកាន់ប្រទេសនានា រួមទាំងប្រទេសជប៉ុន ដើម្បីទប់ទល់នឹងការ រីករាលដាលនៃវីរុសថ្មីនេះ។ ឆ្លើយតបនឹងសំនួររបស់ អ្នកសារព័ត៌មានលោក ត្រាំ បានឲ្យដឹងថា “យើងកំពុងតាមដានប្រទេស អ៊ីតាលី កូរ៉េខាងត្បូង ជប៉ុន យ៉ាងជិតស្និទ្ធ ហើយយើងនឹងធ្វើការប្តេជ្ញាចិត្ត ឱ្យបានទាន់ពេលវេលា” ។...
វ៉ាស៊ីនតោន៖ អ្នកតាមដានកម្មវិធីអាកាសចរណ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានហោះយន្ដហោះ ស៊ើបការណ៍មួយគ្រឿង លើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារនៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា យន្តហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាលើខេត្ត Gyeonggi ក្បែរទីក្រុងសេអ៊ូល ចម្ងាយ...
បរទេស៖ នៅថ្ងៃទី៤ ខែមីនា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ការប្រកាសចោទប្រកាន់ ទៅលើជនជាតិចិន ពីរនាក់ ពីបទលាងលុយជាង ១០០លានដុល្លារ ជាលុយអេឡិកត្រូនិក cryptocurrency ដើរតួជំនួសកូរ៉េខាងជើង។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងការប្តឹងផ្តល់តវ៉ាមួយ របស់តុលាការអាមេរិក ដែលបានថែមទាំងរៀបរាប់លម្អិត អំពីវិធីនៃការប្រើប្រាស់របស់ពួក Hacker របស់ក្រុងព្យុងយ៉ាងដើម្បីដោះស្រាយ និងបញ្ចៀសខ្លួនចេញពីការ ដាក់ទណ្ឌកម្មរបស់អន្តរជាតិ។ នៅក្នុងនោះផងដែរ...
សេអ៊ូល៖ អាជ្ញាធរសុខភាពបានឲ្យដឹងថា ជនរងគ្រោះភាគច្រើន នៃវីរុសឆ្លងកូរ៉ូណា រាលដាលយ៉ាងឆាប់រហ័សនៅ ទូទាំងប្រទេសកូរ៉េខាងត្បូង គឺជាមនុស្សវ័យចំណាស់ ដែលមានបញ្ហាសុខភាព និងការយកចិត្តទុកដាក់ ពិសេសដើម្បីកាត់បន្ថយ ការស្លាប់ដែលទាក់ទងនឹងវីរុស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) បានឱ្យដឹងថា ករណីនៃជំងឺ កូវីដ-១៩ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងសរុបរបស់ ប្រទេសបានកើនឡើងដល់ ៥.១៨៦ នាក់គិតត្រឹមម៉ោង...