ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថា លោកមិនចាប់អារម្មណ៍ ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកគ្មានប្រតិកម្មអ្វី ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅសប្តាហ៍នេះទេ ដោយបានហៅមីស៊ីលទាំងនោះថា ជាមីស៊ីលរយៈចម្ងាយខ្លី ក្នុងគោលបំណង ដើម្បីកាត់បន្ថយការគំរាមកំហែង។

ប្រទេសកូរ៉េខាងជើង បានបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមយោធាកូរ៉េខាងត្បូង ដែលជាការបាញ់លើកដំបូង នៅក្នុងរយៈពេលប្រហែល ៣ ខែ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក្រោយមកបានចុះផ្សាយថា វាជាការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ រយៈចម្ងាយឆ្ងាយ ដោយមេដឹកនាំលោក គីម ជុងអ៊ុន៕ ដោយ៖ ឈូក បូរ៉ា

To Top