ក្រុមការងារការិយាល័យស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ បានចុះទៅដល់គេហដ្ឋានផ្ទាល់របស់ជនរងគ្រោះចំនួន ០៣នាក់ ដើម្បីពិនិត្យស្ថានភាពរបួស ផ្តល់ការប្រឹក្សា និងតាមដានការផ្តល់សេវាស្តារនីតិសម្បទា (សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងសេវាស្តារនីតិសម្បទាផ្នែកសង្គម) មានទីតាំងស្ថិតនៅខេត្តកណ្តាល និងខេត្តស្វាយរៀង ។ តាមការឱ្យដឹងពីក្រុមការងារការិយាល័យស្តារនីតិសម្បទា បានបញ្ជាក់ថា ជនរងគ្រោះទាំងបីនាក់ខាងលើគឺសុទ្ធតែទទួលរងគ្រោះថ្នាក់ការងារកាលពីពេលកន្លងទៅ និងមានតម្រូវការសេវាស្ដារនីតិសម្បទាសម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ៖ ១. ឈ្មោះ អ៊ឹម ឡៃស៊ីម ភេទស្រី ទទួលរងគ្រោះថ្នាក់ការងារ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទីលំនៅ នៅស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល (ពិនិត្យស្ថានភាពរបួស និងផ្តល់សេវាស្តារនីតិសម្បទា)។ ២. ឈ្មោះ នាង សុផល ភេទស្រី ទទួលរងគ្រោះថ្នាក់កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧ មានទីលំនៅ នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង(ពិនិត្យស្ថានភាពរបួស និងផ្តល់សេវាស្តារនីតិសម្បទា)។ ៣. ឈ្មោះ មាស វណ្ណថា ភេទប្រុស ទទួលរងគ្រោះថ្នាក់កាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៦ មានទីលំនៅ នៅស្រុកស្វាយទាបខេត្តស្វាយរៀង (ពិនិត្យ និងផ្តល់ការប្រឹក្សា) ។ ក្រុមការងារការិយាល័យស្តារនីតិសម្បទា បានបញ្ជាក់ទៀតថា៖ ការចុះផ្តល់សេវាស្តារនីតិសម្បទានេះ គឺដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជាពិសេស គឺជួយសម្រួលដល់ពួកគាត់ តាមរយៈការជួយដោះស្រាយបញ្ហាតាមគោលការណ៍ ដល់លំនៅដ្ឋានផ្ទាល់របស់ពួកគាត់ និងបានផ្សព្វផ្សាយពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍របបសន្តិសុខសង្គម៕
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងម២រូប ឈ្នះប្រាក់ពិតៗ ម្នាក់ ២០ ០០០ដុល្លារអាមេរិក សុប៤ម៉ឺនដុល្លារ ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ...
ភ្នំពេញ៖ បន្ទាប់ពីលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុង សម្រុះសម្រួល រកគ្រប់វិធានការ ដើម្បីនាំយកវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់ នៅតាមបណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលជួបវិបត្តិខ្វះវត្ថុធាតុដើម ក្នុងការផលិតនោះ លោក ប៉ាវ...
ភ្នំពេញ: នៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរោងចក្រ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណ:ពេលនេះសមត្ថកិច្ចកំពុងចេញអន្តរាគមន៍នៅកន្លែងកើតហេតុ មូលហេតុ៕
ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ ចំពោះបងប្អូនអាជីវករ ដែលបាននិងកំពុង ប្រកបរបររកស៊ី លក់ដូរ នៅក្នុងផ្សារអូឬស្សី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យ ការដ្ឋានជូសជុលសំណង់ ឡៅតឿផ្សារអូឫស្សី ដែលមានសភាព ប្រេះស្រាំ បើកដំណើរការ ឲ្យបានលឿន ដោយហេតុថា បើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត...
ភ្នំពេញ៖ ស្របពេលដែលប្រទេស កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា កម្ពុជានឹងមិនផ្ដល់ឱកាសឲ្យបរទេស ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងដែលនាំឲ្យមានការបង្កចលាចល និងបាត់បង់សន្តិភាពនោះទេ។ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចបានក៏បានរំលឹក ពីគោលនយោបាយ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធ ប្រថាប់ត្រានោះទេ ។ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យប្រើប្រាស់ យន្តហោះរបស់ ប្រទេសកម្ពុជានិងចិន សម្រាប់ដឹកវត្ថុធាតុដើម ពីចិនមកផ្គត់ផ្គង់រោងចក្រ នៅកម្ពុជាដើម្បីបញ្ចៀស វិបត្តិព្យួរការងារកម្មករ។