ព័ត៌មានជាតិ

សម្ដេចតេជោបញ្ជាក់ជាថ្មី ថាពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រា នោះទេ (វីដេអូ)

សម្ដេចតេជោបញ្ជាក់ជាថ្មី ថាពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ

សម្ដេចតេជោបញ្ជាក់ជាថ្មី ថាពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រា នោះទេhttps://dap-news.com/national/2020/02/26/35949/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 25 កុម្ភៈ 2020

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធ ប្រថាប់ត្រានោះទេ ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា “អ្នកដែលទិញលំ នៅឋានក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ។ ប៉ុន្តែសុំបញ្ជាក់លំនៅដ្ឋាននៅទីនេះ ក៏និយាយទៅដល់ខុនដូដែរ ព្រោះខុនដូមួយកន្លែងៗ គេទិញមួយ Unit ដែលជួនកាលតែ ៥ឬ៦ម៉ឺនដុល្លារទេ ក៏ត្រូវមិនជាប់ពន្ធដែរ”។
នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលចង់បានផ្ទះសម្បែង រស់នៅក្នុងតម្លៃសមរម្យ នៅក្នុងកាលៈទេសៈមួយនេះ ៕

To Top