កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា ប្រជា ពលរដ្ឋនៅក្នុងស្រុក ស្ទឹងត្រង់ អាចបង្កើនមុខរបរទទួលទាន និងបង្កើន ជីវភាពគ្រួ សារបានធូរធារមួយកម្រិតទៀត បន្ទាប់ ពីស្ពានឆ្លងកាត់ ទន្លេ បានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃ ខាងមុខនេះ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការដ្ឋានទប់ច្រាំងទន្លេកុំឱ្យបាក់នៅក្នុងខេត្តក្រចេះ និងរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេល មានទឹកជំនន់នៅរដូវវស្សា។ គួរបញ្ជាក់ថាប្រជាពលរដ្ឋនៅស្រុកចិត្តបុរី ខេត្តក្រចេះប្រមាណ ជិត២ពាន់គ្រួសារ តែងតែជួបគ្រោះទឹកជំនន់រៀងរាល់ឆ្នាំនៅរដូវវស្សា។ ចំពោះទីទួលសុវត្ថិភាព «ទួលតាឃីន» ដែលអាជ្ញាធររៀបចំនេះមានទំហំ ២៤០ហិកតាទីតាំងខ្ពស់ល្អ អាចឱ្យប្រជាពលរដ្ឋស្នាក់នៅនិងយកគោក្របីជាង ៤,០០០ក្បាលមកដាក់នារដូវទឹកឡើង។ ទេសរដ្ឋមន្ត្រី គន់...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សា សម្របសម្រួលអាស៊ាននៃរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចាប់ពីថ្ងៃទី១៩-២០ កុម្ភៈ នៅប្រទេសឡាវ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្ដេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការដោះស្រាយ និងទប់ស្កាត់ ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លង COVID-19 ខណៈកម្ពុជាគាំទ្រចំពោះសំណើ របស់ចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ ។...
ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណលោក Richard Quartarone អ្នក នាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងនៃសហរដ្ឋអាមេរិក (US CDC) ដែលបានបញ្ជាក់ប្រាប់ USA TODAY កាលពីថ្ងៃទី២១ កម្ភៈ ឆ្នាំ២០២០ ថា ស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំដែលកំពុងសំរាកព្យាបាលនៅប្រទេសម៉ាឡេស៊ី មិនមានផ្ទុកវីរុសកូវីត១៩ទេ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៣ កុម្ភៈ។ ក្រសួងបន្តថា ការផ្តល់ពត៌មាននេះ កាន់តែផ្តល់នូវភស្តុតាងថ្មីថែមទៀត សបញ្ជាក់ថា ការៀបចំចាត់ចែង គ្រប់គ្រង ទទួលត្រួតពិនិត្យអ្នកដំណើរនិងអ្នកបម្រេីនៃនាវា MS WESTERDAM បានប្រព្រឹត្តទៅស្របតាមស្តង់ដារអន្តរជាតិត្រឹមត្រូវ។ រដ្ឋមន្រ្តីបញ្ជាក់ថា ការធ្វើតេស្តរកវីរុសកូវីតទាំងអស់នៅកម្ពុជាបានធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាសមាជិកមួយក្នុងបណ្តាញវិទ្យាស្ថានប៉ាស្ទរ័ពិភពលោក ដែល មាន៣២ វិទ្យាស្ថាន និងមានវត្តមានក្នុង ២៥ ប្រទេសជុំវិញពិភពលោក។ សូមបញ្ជាក់ថា មកដល់ថ្ងៃ២៣ កុម្ភៈ ចំនួនអ្នកស្លាប់ដោយ សារជំងឺកូរ៉ូណាមាន ២,៤៤៤នាក់ (ក្នុងនោះរួមមាន ហុងកុងស្លាប់២នាក់ និងតៃវ៉ាន់ម្នាក់) ខណៈករណីឆ្លងនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៧៧,០២៧ករណី។ ជាមួយគ្នានេះ អ្នកជាសះស្បើយ មាន២២,៨៨៨នាក់។ ដូចគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជាក៏បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19(វីរុស កូរ៉ូណា) នៅក្នុងប្រទេសក៏ដូចជាតំបន់។ ក្រោយការបង្ហាញភាពមិនប្រក្រតី នៃការធ្វើតេស្តវិជ្ជមាន វីរុស COVID-19 លើស្រ្តីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ នៅម៉ាឡេស៊ីកាលពីថ្ងៃទី២១ កុម្ភៈ ។ ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី(Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគCovid-19 ទេ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា មិនទាន់មានអ្នកណាម្នាក់ ផ្ទុះនូវឡើងនូវជំងឺ Covid-19 នេះនៅឡើយ ខណៈបច្ចុប្បន្ននៅលើសកលលោកមានអ្នកឆ្លងជំងឺនេះ បានកើនឡើងទៅដល់ជាង៧ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់ មានចំនួនជាង២២០០នាក់ផងដែរដោយមិនទាន់មាន សញ្ញាថមថយនៅឡើយ។ បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសសារជាថ្មីថា ស្រ្តីវ័យចំណាស់សញ្ជាតិអាមេរិក អាយុ៨៣ឆ្នាំដែលបានចាកចេញពីកម្ពុជានោះមិនមានវីរុស COVID-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មថា ប្រសិនបើសម្ដេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្ដេចនឹងដកតំណែងរដ្ឋមន្រ្តីសុខាភិបាលចោលដោយសាធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដជាតិសាសន៍៤១ប្រទេសជុំវិញការប្រកាសថាស្រ្តីខាងលើមានផ្ទុកវីរុស COVID-19 ។ សម្ដេចតេជោ បានចូលទៅ Comment នៅលើ Facebook របស់ឈ្មោះ «Khek Khemrath» ដោយសរសេរក្នុងន័យដើមទាំងស្រុងថា “ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្តាហ៍។បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោលដោយសារការធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។ប្រទេសយើងក្រតែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ”។ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងកម្ពុជា រហូតដល់ព្រឹកថ្ងៃទី២៣ កុម្ភៈ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហាន ។ ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបាន បណ្តុះ បណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ៕
ភ្នំពេញ៖នៅថ្ងៃស្អែកជាខួប៤១ឆ្នាំ(២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២០) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ក្នុងឱកាសនេះបានសរសេររៀបរាប់ត្រួសៗមួយចំនួនអំពីការជួបហើយព្រាត់ និងព្រាត់ហើយជួប។ ជាមួយគ្នានេះ សម្តេចបានសរសេរបំពេញបន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនា កាលពីថ្ងៃទី១០ ខែ វិច្ចកាឆ្នាំ១៩៧៦ ខណៈកន្លងមកសម្តេចបានសរសេរនូវអត្ថបទមួយ មានចំណងជើង ថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃ២៣ កុម្ភៈ សម្តេចតេជោ បានសរសេររៀបរាប់ថា គួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាត ពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែលចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។ ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ រ៉ានី ហាក់ដូចរឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជំរាបទៅប្រធាននយោបាយនៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតអោយខ្ញុំយក រ៉ានី ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក រ៉ានី មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់រ៉ានី ដែលខ្ញុំបាននាំនាងមកអោយឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើងនិងឈានដល់ស្លាប់មិនខាន។ ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ រ៉ានី ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ និងបំរើ រ៉ានី ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្លុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយឬរំលឹកពីរឿងកូនស្លាប់ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។ ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ រ៉ានី លើសពីមួយសប្តាហ៏ បន្ទាប់ពីរៀបការហើយ។ មកដល់ខែមករា ឆ្នាំ ១៩៧៧ រ៉ានី មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើងតើប្រពន្ធនិងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ឋកើតឡើង។ ខ្ញុំបានទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេទ្យកងទ័ពដែលមានទីតាំងនៅភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង៣០គីឡូម៉ែត្រ។ បែកគ្នាលើកមុនៗត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប រ៉ានី ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន២ថ្ងៃដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។ មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកអោយ រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រហែល២រសៀល បន្ទាប់ពីបញ្ជាអោយកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី។ ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យសរសេរដែលទីបំផុតខ្ញុំបានប្រើពាក្យថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។ រឿងដែលពិបាក តើត្រូវប្រាប់រ៉ានីថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬ សរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំអោយមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។ ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល៤ល្ងាច បន្ទាប់ពីប្រគល់លិខិតនិងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះនឿន(ពេលនេះជាឧត្តមសេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បីបញ្ជូនទៅអោយភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹងគឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។ សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា(ចេញភ្លាមទៅ ចេញអោយឆាប់)ស្រែកច្រើនដង និង ខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៍មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សម្លេងឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។នៅពេលយុទ្ធជន៣នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ?ពួកគេទាំង៣នាក់ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់អោយខ្ញុំចាកចេញហើយ។ ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ២លើករួចមកហើយ។លើកទី១នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកអោយខ្ញុំ(ជំនឿមនុស្សខ្លះយល់សប្តិបានសារ៉ុងសូត្រគឺនឹងមានប្រពន្ធ)មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះពេលយប់នោះហើយដែលរ៉ានីក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។ ការព្រាត់គ្នានាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។ តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេហើយប្រសិនបើបានទទួលវិញគឺសុទ្ឋតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។...
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ កុម្ភៈនេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន កិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន ស្ដីពី ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖...
ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានចុះបញ្ជីដំបូងនៅទីក្រុង វូហាន ខេត្ត Hubei របស់ប្រទេសចិន ហើយចាប់តាំងពីពេលនោះមកវាបានរីករាលដាលដល់ជាង ២៥ ប្រទេសទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍នៅថ្ងៃសៅរ៍ដោយដកស្រង់សំដីអភិបាល លោក Luca...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនកម្លាំងជាមួយអូប័រ ល្បឿនលឿន៤គ្រឿង ក្នុងការជួយសង្គ្រោះ និងស្វែងរក ជនរងគ្រោះ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រ ខេត្តព្រះសីហនុ ។ លោកឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា ករណីលិចទូកមួយគ្រឿង ដែលនៅបាត់ខ្លួន មនុស្ស២នាក់ ត្រូវបានលោកបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង...
បរទេស ៖ សហរដ្ឋអាមេរិក និងពួកតាលីបង់ នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ នៅថ្ងៃទី២៩ ខែកុម្ភៈ នាចុងអំឡុងពេលមួយសប្ដាហ៍ នៃការកាត់បន្ថយអំពើហិង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសម្តី របស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo និងពួកតាលីបង់ នៅថ្ងៃសុក្រនេះ។ កិច្ចព្រមព្រៀងនោះ អាចបង្ហាញឲ្យឃើញឱកាសសម្រាប់សន្តិភាព ក្រោយសង្គ្រាម១៨ឆ្នាំនិងវត្តមានកងទ័ព...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលបានកើតឡើងជាបន្តបន្ទាប់ ដោយសារតែប្រទេស មានសុខសន្តិភាព ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុង ២ ខ្សែប្រវែងជាង ៥០០០ ម៉ែត្រ និងសាលា រៀនមួយខ្នង ៥...