ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ៤គ្រឿង ចូលរួមក្នុងការស្វែងរក ជនរងគ្រោះលិចទូកនៅសមុទ្រ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនកម្លាំងជាមួយអូប័រ ល្បឿនលឿន៤គ្រឿង ក្នុងការជួយសង្គ្រោះ និងស្វែងរក ជនរងគ្រោះ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រ ខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា ករណីលិចទូកមួយគ្រឿង ដែលនៅបាត់ខ្លួន មនុស្ស២នាក់ ត្រូវបានលោកបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង បន្ថែមទៀត ដើម្បីរុករកជនរងគ្រោះ នៅលើផ្ទៃសមុទ្រ ជាមួយការរំពឹងទុកថាជនរងគ្រោះទាំង ២នាក់ នៅមានជីវិត ត្រឡប់មកផ្ទះវិញ។

សូមបញ្ជាក់ថា ទូកដឹកដែកមួយគ្រឿង បានលិចនៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុង និងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃ២២កុម្ភៈ២០២០នេះ ។  ភ្លាមៗក្រោយកើតហេតុកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមសហការបន្ថែម ពីក្រុមហ៊ុនទូកទេសចរណ៍ GTVC និងក្រុមហ៊ុនផាហ្គោលដា​ បានចេញទៅអន្តរាគមន៍ ជួយស្រង់មនុស្ស ដែលជិះក្នុងទូកនេះ ជាបឋមស្រង់បាន ចំនួន៥នាក់ និងនៅបាត់ខ្លួន ២នាក់ទៀតកំពុងស្វែងរកបន្ត៕

To Top