ព័ត៌មានអន្តរជាតិ

អ៉ីតាលី៖ អ្នកជំងឺមេរោគរលាកសួត ឬ Covid-19 ម្នាក់ ស្លាប់នៅ អ៉ីតាលី ជាលើកដំបូង

ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានចុះបញ្ជីដំបូងនៅទីក្រុង វូហាន ខេត្ត Hubei របស់ប្រទេសចិន ហើយចាប់តាំងពីពេលនោះមកវាបានរីករាលដាលដល់ជាង ២៥ ប្រទេសទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍នៅថ្ងៃសៅរ៍ដោយដកស្រង់សំដីអភិបាល លោក Luca Zaia ថា ការស្លាប់ដំបូងពីវីរុសថ្មីនេះត្រូវបានចុះបញ្ជីនៅទីក្រុង Padua ប្រទេសអ៊ីតាលី។

យោងតាមសារព័ត៌មាន , អ្នកជម្ងឺដែលបានស្លាប់គឺជាកម្មករឡឥដ្ឋចូលនិវត្តន៍អាយុ ៧៨ ឆ្នាំ។

មុននេះ មន្រ្តីសុខាភិបាលរបស់ប្រទេសអ៊ីតាលីបានបន្ថែមករណីឆ្លងថ្មីវីរុស Covid-19 ចំនួន ១៤ ករណីទៀត ដែលនាំឱ្យមានចំនួនសរុបដល់ទៅ ១៧ នាក់។ គិតត្រឹមថ្ងៃនេះមនុស្ស ២៥០ នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក។

សូមជម្រាបថា មេរោគឆ្លងវីរុសថ្មី ឬ Covid-19  មានប្រភពដើមមកពីខេត្តហ៊ូប៉ីរបស់ប្រទេសចិន នៅចុងថ្ងៃសុក្រនេះ មនុស្សសរុបចំនួន ២,៣៤៥ នាក់បានស្លាប់ ដោយសារជំងឺនេះហើយ ៧៦.២៨៨ នាក់ត្រូវបានគេរាយការណ៍ថាមានករណីឆ្

To Top