ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា មានបុគ្គលដែលជាអាជីវករលក់ដូរបានប្រព្រឹត្ត សកម្មភាពល្មើសច្បាប់ស្ដីពីទេសរចណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ក្នុងការ លក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ទៅឲ្យភ្ញៀវទេសចរ និងផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមាន ពីទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា។ ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធានគណៈមេធាវីកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ នៅថ្ងៃទី១៩...
ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិ បានឱ្យដឹងថា ចំនួនអ្នកជំងឺ ដែលជាសះស្បើយពីវីរុសកូរ៉ូណា ប្រចាំថ្ងៃរបស់ចិន បានកើនឡើងលើសពីការឆ្លងថ្មី ដែលត្រូវបានបញ្ជាក់ ជាលើកដំបូង ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ កាលពីថ្ងៃអង្គារគេឃើញមនុស្សចំនួន ១.៨២៤ នាក់ បានដើរចេញពីមន្ទីរ ពេទ្យបន្ទាប់ពីបានជាសះស្បើយ...
បរទេស៖ក្រុមហ៊ុន Apple នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការព្រមានថា ការផ្ទុះឡើងនៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន កំពុងតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ ដល់ខ្សែគ្រឹះសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្លែងទៅកាន់អ្នកវិនិយោគ ក្រុមហ៊ុន Apple បាននិយាយថា ការផ្ទុះឡើងនៃវីរុស COVID-19...
BBC៖ នៅទូទាំងប្រទេសចិន មនុស្សជាង ២.០០០នាក់ ដែលបានបាត់បង់ជីវិត ដោយសារមេរោគរលាកសួត Covid-19 កំពុងត្រូវបានគេកាន់ទុក្ខ ដែលភាគច្រើននៃពួកគេស្ថិតទីក្រុង វូហាន ទីកន្លែងដែលជំងឺចាប់ផ្តើមផ្ទុះដំបូងគេ។ មរណភាពនីមួយៗ គឺជាការបំផ្លិចបំផ្លាញ ដល់មនុស្សជាទីស្រលាញ់របស់ពួកគេ ប៉ុន្តែក្នុងចំណោមអ្នកស្លាប់នៅវូហាន គឺមានមនុស្សមួយចំនួន ដែលត្រូវបានគេកត់សម្គាល់ថា ជាសំខាន់នៅក្នុងវិស័យរបស់ពួកគេ ដោយក្នុងនោះរួមមាន អ្នកហាត់យកសាច់ដុំ អ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិតជាន់ខ្ពស់...
ភ្នំពេញ ៖ បើតាមការប្រកាស របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺក្រសួងព័ត៌មានបានសហការជាមួយ អង្គការ Facebook បានបិទអាខោន FB ឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» រួចហើយ ។ មូលហេតុឈានទៅដល់ការបិទនេះ ដោយសារអខោនហ្វេសប៊ុកនេះ...
ភ្នំពេញ ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរ ចំពោះសមិទ្ធផលការងារ ដែលកងពលធំអន្តរាគមន៍លេខ ២ ខិតខំសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅ ទោះបីមានបញ្ហាប្រឈម ខ្វះខាតមួយចំនួន ។ ក្នុងពិធីបូកសរុបលទ្ធផល ការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានចុះឈ្មោះ ឬដឹង ជាលើកដំបូងនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ហើយក្រោយមក បានរាលដាលដល់ជាង ២៥ ប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនមនុស្សដែលបានស្លាប់...
ភ្នំពេញ ៖ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន ។ ថ្ងៃនេះផងដែរ កាលពីឆ្នាំ២០០៩ មិត្តហ្វូន បានបើកដំណើរការជាផ្លូវការ នូវសេវាទូរស័ព្ទចល័ត របស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកំឡុងប្រតិបត្តិការ រយ:ពេល១១ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ១២.៥ ភាគរយនៅក្នុងខែធ្នូ ធៀបពីខែមុន។ យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថា ការបញ្ជាទិញដែលមិនរាប់បញ្ចូលទំនិញ សម្រាប់កប៉ាល់ និងពីឧបករណ៍ប្រើប្រាស់ ដោយសារតែភាពប្រែប្រួលរបស់វា មានចំនួនសរុប ៨២៤,៨ ពាន់លានយ៉េន ស្មើនឹង (៧,៥ ពាន់លានដុល្លារ) ។...