អត្ថបទ

Metfone ប្រារព្វខួបគម្រប់ ១១ឆ្នាំរបស់ខ្លួន១៩ កុម្ភ: ២០០៩ – ១៩ កុម្ភ: ២០២០

ភ្នំពេញ ៖ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន ។ ថ្ងៃនេះផងដែរ កាលពីឆ្នាំ២០០៩ មិត្តហ្វូន បានបើកដំណើរការជាផ្លូវការ នូវសេវាទូរស័ព្ទចល័ត របស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកំឡុងប្រតិបត្តិការ រយ:ពេល១១ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចំបង ។

ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញ និងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្ម របស់មិត្តហ្វូន ។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់ បំរើសេវាកម្មជូនអតិថិជន របស់ខ្លួនជាង៩លាននាក់ ដែលតែងតែជឿទុកចិត្ត លើសេវាកម្ម របស់មិត្តហ្វូនគ្រប់ពេលវេលា ។ ជាចុងក្រោយ ទាំងអស់នេះ គឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់ ពីបុគ្គលិកជាង ៣០០០នាក់របស់មិត្តហ្វូន ជាមួយមហិច្ឆតា នៃការចូលរួមចំណែក ដែលធ្វើឲ្យមិត្តហ្វូនទទួល បានជោគជ័យដូចពេលនេះ។

រហូតមកដល់ឆ្នាំ២០២០នេះ មិត្តហ្វូនបានបំពេញនូវបេសកកម្មយ៉ាងពេញលេញនិងល្អបំផុត ដោយបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ លំដាប់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្សាយសេវា ជាង ១១០០០ អង់តែន នៃច្ចេកវិទ្យា 2G, 3G, 4G, 4.5G និងបន្ថែមនូវបច្ចេកវិទ្យា 5Gឆាប់ៗ; 23,000គីឡូម៉ែត កាបអុបទិចគ្របដណ្តប់គ្រប់ ទីកន្លែង នៃព្រះរាជាណាចក្រ រូមបញ្ចូលទាំងការតភ្ជាប់ តំបន់ដាច់ស្រយាលផងដែរ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់ពហុសេវានៅក្នុងប្រទេស ដោយបានផ្គត់ផ្គង់នូវគ្រប់សេវាកម្ម ទូរស័ព្ទគ្រប់លំដាប់ថ្នាក់ដូចជា សេវាអ៊ីនធឺណិតអចល័ត សេវាកម្ម Leased Line ក្នុងស្រុក-ក្រៅស្រុក ePayment (អ៊ី-ម៉ាន់នី) និង ICT Solutions ផងដែរ ។ មិត្តហ្វូនផ្ទាល់ បានបង្កើតនូវរបកគំហើញ ទីផ្សារទូរគមនាគមន៍ ដោយបាននាំយកនូវសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនោះទៀតមិត្តហ្វូន បានចូលរួមចំណែកលុបបំបាត់នូវភាពខុសឆ្ងាយពីគ្នា នៃលក្ខខណ្ឌជីវិត រវាងអ្នកនៅជនបទនិងអ្នកទីក្រុង ព្រមទាំងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ទៅកាន់កម្រិតថ្មីទៀតផងដែរ។

ជាមួយទស្សន:វិស័យ “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ចាប់តាំងពីថ្ងៃដំណើរការ សេវាកម្មដំបូងរបស់ខ្លួន មិត្តហ្វូនជាប្រតិបត្តិករ ឈានមុខគេ ដែលតែងតែចូលរួមចំណែក ក្នុងកិច្ចការសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Activities) ដើម្បីធ្វើឲប្រសើរឡើងនូវលក្ខខណ្ឌជីវិត សុខមាលភាព ការអប់រំប្រជាជន ជាពិសេសការ ផ្គត់ផ្គង់នូវ សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ទៅកាន់សាលារៀន ជិត១៥០០កន្លែងក្នុងរយ:ពេល៥ឆ្នាំមកនេះ ហើយក៍បានកំពុងឧបត្ថម្ភកម្មវិធី “នេះមិនមែនជាសុបិន” ដើម្បីជួយស្វែងរកអ្នកបាត់បង់សាច់ញាតិ ក្នុងសម័យសង្គ្រាមជាង១០០គ្រួសារ បន្តឧបត្ថម្ភ ការព្យាបាលវះកាត់ សំរាប់កុមារក្រីក្រជាង ៤៧២នាក់ ផ្គត់ផ្គង់អ៊ីនធឺណិតសំរាប់អង្គការ Cambodia Research Education Network (CamREN) រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ និងការរៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលដល់ការផ្គត់ផ្គង់សម្ភារៈសិក្សាទៅកាន់សាលារៀន សំរាប់សិស្សក្រីក្រផងដែរ… សរុបថវិការ ដែលមិត្តហ្វូនបានចូលរួមចំណែក ក្នុងកិច្ចការជួយសង្គម រហូមមកដលបច្ចុប្បន្ននេះ បានកើនឡើងប្រម៉ានជា ៨៥លានដុល្លារ ។ ក្រៅពីនោះផងដែរ មិត្តហ្វូនបានផ្តល់ការងារ ជាមួយប្រាក់ចំណូលថេរ ផ្តល់លក្ខខណ្ឌជីវិតសំរាប់បុគ្គលិកមិត្តហ្វូន៣០០០នាក់ និងជាង៣ម៉ឺនគ្រួសារ។

ចាប់ពីឆ្នាំ២០២០នេះតទៅ ដើម្បីអោយសមស្របជាមួយឧស្សាហកម្ម 4.0 មិត្តហ្វូនបានប្តេជ្ញាពាំនាំយកនូវបច្ចកវិទ្យាថ្មីៗ រួមជាមួយសេវាកម្មថ្មីៗជួនគ្រប់អង្គភាព អាជីវកម្ម គ្រួសារនិងអ្នកគ្រប់គ្នា រួមទាំងបច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុងឆ្លាតវៃ, ដំណោះស្រាយ e-government បច្ចេកវិទ្យាឌីជីថលសំរាប់អាជីវកម្ម និងសហគមន៍ទាំងអស់ដើម្បីបំពេញបេសកម្មរបស់ខ្លួនជាក្រុមហ៊ុន កសាងយុគសម័យបច្ចេកវិទ្យា។

នៅក្នុងឱកាសខួបគម្រប់១១ឆ្នាំនេះផងដែរ មិត្តហ្វូនបានផ្តល់ជួនអតិថិជនទាំងអស់ ជាមូយនឹងកម្មវិធីព្រមទាំង អត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសំរាប់អតិថិជន Metfone+ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន ពីដៃគូរសហការ របស់មិត្តហ្វូនជាង២០០កន្លែងទូទាំងប្រទេស និង ហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់ ៦០០០ដុល្លារ ។ សំរាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់មិត្តហ្វូន fb.com/metfone.closer រឺហៅទៅកាន់លេខ ១៧៧៧៕

To Top