បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាពជាប់គាំងរវាងប្រទេសតួកគីនិងរុស្ស៊ី ជុំវិញការកើនឡើងនៃប្រតិបត្តិការវាយលុកស៊ីរី ក្នុងតំបន់ Idlib ហាក់មិនធ្វើឲ្យរញ្ជួយដល់ ផែនការទួកគីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរុស្ស៊ីនោះទេ។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក បាននិយាយប្រាប់ដោយខឹងសម្បារ ឲ្យរុស្ស៊ីដកថយដើម្បីទុកឲ្យតួកគីធ្វើការសងសឹក ក្រោយពីកងទ័ពតួកគីជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រទេសទាំងពីរនេះ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ពីបទរំលោភកិច្ចព្រមព្រៀងគ្នា ដែលមានគោលបំណងទប់ស្កាត់ជម្លោះ។ យោងតាមសេចក្តីរាយការណ៍ មន្ត្រីអាមេរិករូបនោះ ...
បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល យោងតាមប្រភពសារព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតចំនួនពីរគ្រាប់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែលភាគខាងត្បូង។ នៅពេលភ្លាមៗនេះ នៅមុនទាន់មានសេចក្តីរាយការណ៍ ស្តីពីជនរងគ្រោះ ឬក៏ការខូចខាត នៅក្នុងហេតុការណ៍វាយប្រហារ ដែលបានធ្វើឡើងក្រោយពីរបីថ្ងៃបន្ទាប់ពីមានភាពស្ងប់ស្ងាត់ ប៉ុន្តែជាសរុប នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការវាយប្រហារគ្នាឆ្លងព្រំដែន មានការកើនឡើង។ យោងតាមកាសែតរបស់ប្រទេសអ៊ីស្រាអែល ឈ្មោះ...
បរទេស៖ នៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈនេះបានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោកឌូទើតេ បានមានប្រសាសបែបនេះថា លោកដូណាល់ត្រាំប្រធានាធីបតីអាមេរិក នឹងទទួលបានការបោះឆ្នោតគាំទ្រម្តងទៀតពីសំណាក់ពលរដ្ឋ អាមេរិកនៅអាណតិ្តក្រោយ។ ការថ្លែងបែបនេះត្រូវបានគេមើលឃើញថា ស្ថិតនៅក្រោយបន្តិចដែលប្រធានាធីបតីហ្វីលីពីនរូបនេះ បានសរសើរចំពោះប្រតិកម្មរបស់ប្រធានាធិបតី អាមេរិកចំពោះការសម្រេចចិត្ត របស់លោកក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលមានអាយុកាលរាប់ទសវត្សជាមួយសហរដ្ឋអាមេរិក មកហើយនោះ។ គួរឲ្យដឹងដែរថាកាលពីពាក់កណ្តាល សប្តាហ៍កន្លងមកលោកត្រាំបាននិយាយ ថាលោកមិនបានទើសទាល់ នឹងការសម្រេចចិត្តរបស់លោកឌូទើតេ ឡើយដើម្បីបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលហៅកាត់ថាVFAនោះទេខណៈដែលរដ្ឋមន្រ្តី ក្រសួងការពារជាតិ របស់លោកគឺលោក...
បរទេស៖ ចុងសប្តាហ៍នេះលោកប្រធានាធិបតី វេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូបានធ្វើការលើកឡើងយ៉ាងច្បាស់ៗថា អាជ្ញាធរនៃប្រទេសវេណេស៊ុយអេឡា មិនបានឃុំខ្លួនមេដឹកនាំប្រឆាំង លោក ហ្គាដូនោះទេ ពីព្រោះតុលាការមិនទាន់បានចេញ សាលក្រមឲ្យមានការចាប់ខ្លួននៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកម៉ាឌូរ៉ូបានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តីការចាប់ខ្លួន មេដឹកនាំប្រឆាំងរូបនេះនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ជាមិនខាន។ការប្រកាសបែបនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពីលោកហ្គាដូ ទើបតែបញ្ចប់ទស្សនកិច្ចទៅអាមេរិក និងអ៊ឺរ៉ុបនិងបានត្រឡប់ មាតុភូមិនិវត្តន៍វិញហើយនោះ។ គួរឲ្យដឹងទៀតដែរថាការប្រកាស ព្រមានបែបនេះធ្វើឡើងនៅពេលដែលមេបក្សប្រឆាំង នៅពេលចុងក្រោយនេះហាក់មានសន្ទុះ...
ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែន បានលើកឡើងថា ផ្លូវក្រវ៉ាត់ព្រំដែនជារបងប្រទេសជួរទី៣ បន្ទាប់ពីបង្គោលព្រំដែន និងខ្សែព្រំដែន ដូច្នេះកម្ពុជាមានរបងរឹងមាំ ដែកថែប ដែលមិនអាចបាត់បង់ដូចអតីតកាលទៀតឡើយ។ នេះជាការលើកឡើងរបស់លោកស្រី កុយ ពិសី ក្នុងហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់សម្ពាធលើប្រទេសចិន ឲ្យចូលរួមក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ ជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដោយស្វះស្វែងរកឈ្នះលើការប្រឆាំងជំទាស់មិនចូលរួមកិច្ចពិភាក្សាបែបនោះ ជាយូរមកហើយរបស់ទីក្រុងប៉េកាំង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ មួយរូប បាននិយាយប្រាប់ថា “ជាយូរមកហើយ ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការប្រគួតប្រជែងអាវុធ និងមិនស្វះស្វែងរកភាពស្មើគ្នាជាមួយនឹងសហរដ្ឋអាមេរិកនិងរុស្ស៊ីនោះទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ វាដល់ពេលដែលប្រទេសចិន ដាក់លុយនៅមាត់របស់ខ្លួន និងបង្ហាញថា...
ភ្នំពេញ៖ គ្រួសារកសិករក្រីក្រមួយមកពីឃុំច្រាច់ ស្រុកជយ័សែន បានមកសម្រាលកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្ត ព្រះវិហារ ជម្រាបមកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាមុននេះបន្តិច។ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កូនភ្លោះទាំង៣នេះ គឺស្រីទាំងអស់ ដោយម្នាក់ៗមានទម្ងន់១.៦គីឡូក្រាម...
ភ្នំពេញ ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅលើ សកលលោក រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តផ្ដល់ជូនសម្ភារៈបរិក្ខារពេទ្យ ដល់ប្រទេសកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ បានឲ្យដឹងថា “សម្ភារៈបរិក្ខារពេទ្យ ដែលផ្ដល់ជូនកម្ពុជារួមមាន ៖...
ភ្នំពេញ៖ ដោយមើលឃើញពីតំរូវការ ចាំបាច់របស់អតិថិជន និងដើម្បីជាភាពងាយស្រួលសន្សំសំចៃ ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន មិត្តហ្វូនបានសំរេចដាក់ ដំណើរការជាផ្លូវការ នូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សំរាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់ និងអតិថិជនថ្មីសុទ្ធតែអាចមកទទួល យកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះ...