ព័ត៌មានជាតិ

អនុប្រធានគណៈ កម្មាធិការព្រំដែន៖ ផ្លូវក្រវ៉ាត់ព្រំដែន ជារបងប្រទេសជួរទី៣ ដូច្នេះកម្ពុជាមិនបាត់បងដី ដូចពីអតីតទៀតទេ

ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែន បានលើកឡើងថា ផ្លូវក្រវ៉ាត់ព្រំដែនជារបងប្រទេសជួរទី៣ បន្ទាប់ពីបង្គោលព្រំដែន និងខ្សែព្រំដែន ដូច្នេះកម្ពុជាមានរបងរឹងមាំ ដែកថែប ដែលមិនអាចបាត់បង់ដូចអតីតកាលទៀតឡើយ។ 

នេះជាការលើកឡើងរបស់លោកស្រី កុយ ពិសី ក្នុងហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការព្រំដែន បានដឹក និងអភិបាលខេត្តរតនគិរី ដឹកនាំមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែននៅខេត្តរតនគិរី នាថ្ងៃ១៤ កុម្ភៈ។

ផ្លូវក្រវ៉ាត់ព្រំដែននេះជាប់គ្នារវាងកម្ពុជា-វៀតណាមមាន ប្រវែងសរុបចំនួន៦៨គីឡូម៉ែត្រ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top