ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វេណេស៊ុយអេឡា និយាយថានឹងចាប់ខ្លួនមេបក្សប្រឆាំង ក្នុងពេលឆាប់ៗនេះ

បរទេស៖ ចុងសប្តាហ៍នេះលោកប្រធានាធិបតី វេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូបានធ្វើការលើកឡើងយ៉ាងច្បាស់ៗថា អាជ្ញាធរនៃប្រទេសវេណេស៊ុយអេឡា មិនបានឃុំខ្លួនមេដឹកនាំប្រឆាំង លោក ហ្គាដូនោះទេ ពីព្រោះតុលាការមិនទាន់បានចេញ សាលក្រមឲ្យមានការចាប់ខ្លួននៅឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកម៉ាឌូរ៉ូបានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តីការចាប់ខ្លួន មេដឹកនាំប្រឆាំងរូបនេះនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ជាមិនខាន។ការប្រកាសបែបនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពីលោកហ្គាដូ ទើបតែបញ្ចប់ទស្សនកិច្ចទៅអាមេរិក និងអ៊ឺរ៉ុបនិងបានត្រឡប់ មាតុភូមិនិវត្តន៍វិញហើយនោះ។

គួរឲ្យដឹងទៀតដែរថាការប្រកាស ព្រមានបែបនេះធ្វើឡើងនៅពេលដែលមេបក្សប្រឆាំង នៅពេលចុងក្រោយនេះហាក់មានសន្ទុះ កាន់តែឡើងនៅក្នុងប្រទេសសម្រាប់ ចលនាប្រឆាំងរបស់គាត់ខណៈដែលនពៅក្រោយខ្នង និងគាំទ្រគឺមានដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ និងមេដឹកនាំពិភពលោកដទៃទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top