ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិនបានបរាជ័យ ក្នុងការបញ្ជូនពលករកូរ៉េខាងជើង ឲ្យត្រឡប់ទៅស្រុកវិញ ទៅតាមកាលកំណត់ក្នុងខែធ្នូ ជាការបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ ហើយលោកបន្ថែមថា នេះគឺជាមូលហេតុ ដែលទីក្រុងវ៉ាស៊ីនតោន ដាក់អង្គភាពពីរដែលពាក់ព័ន្ធ ក្នុងការនាំចេញពលកម្មកូរ៉េខាងជើង នៅក្នុងបញ្ជីខ្មៅ។ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង កំពុងទទួលបានប្រាក់ជាង ៥០០លាយដុល្លារក្នុងមួយឆ្នាំ...
បរទេស៖ មេដឹកនាំពិភពលោកជាច្រើននាក់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានជួបជុំគ្នាក្នុងទីក្រុងយេរូសាឡឹម សម្រាប់វេទិកាពិភពលោក ឈ្មោះ World Holocaust Forum រំឭកគម្រប់ខួបលើកទី៧៥ នៃការរំដោះប្រមូលផ្តុំអូហ្សុស-ប៊ែកឃូដូ។ នៅរសៀលថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron គណប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយសមាជិកសភា លោក Nancy Pelosi...
បរទេស៖The Bloomberg នៅថ្ងៃពុធ ទី២២ ខែមករានេះ បានឲ្យដឹងថា អាជ្ញាធរនៃ ប្រទេសរុស្ស៊ី បាននិងកំពុងចាប់ផ្តើមការងារ ពង្រឹងការត្រួតពិនិត្យនៅច្រកព្រំដែន ជាមួយប្រទេសចិនឡើងវិញ ដើម្បីការពារកុំអោយមានវីរុសឆ្លង ដែលកំពុងរាតត្បាត នៅក្នុងប្រទេសមួយនេះ។ ជំងឺឆ្លងដ៏អាថ៌កំបាំងនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៦ នាក់មកហើយ និងកំពុងមានឆ្លងជំងឺដូចជា បុគ្គលិកពេទ្យជាច្រើននាក់ផងដែរ នៅក្នុងប្រទេសចិន។ វាជាសញ្ញាមួយ...
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងយន្តពេទ្យសង្គ្រោះបន្ទាន់ ព្រលះជាមួយម៉ូតូបទឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៨នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះKmលេខ(១២៦/១២៧ )ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង រថយន្ដពេទ្យ...
ភ្នំពេញ ៖ ក្រោយពី ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា រីករាលដាលតាមប្រទេសមួយចំនួន ក្រសួងសុខាភិបាល បានរៀប ចំដាក់ម៉ាស៊ីស្គេនកម្ដៅ តាមព្រលានយន្ដហោះទាំង៣ និងច្រកព្រំដែន ដើម្បីពិនិត្យជំងឺរលាកសួត ព្រមទាំងទប់ស្កាត់កុំឲ្យឆ្លងមកកម្ពុជា ខណៈកម្ពុជា មិនទាន់កើតមានជំងឺនេះឡើយ ។ នេះបើតាមការបញ្ជាក់ របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ...
បរទេស ៖ ក្រោយពីជួបគ្នា ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងបានប្តេជ្ញាថា ប្រទេសអ៊ីរ៉ង់ នឹងមិនទទួលបានអាវុធ នុយក្លេអ៊ែនោះទេ ប៉ុន្តែទីក្រុងប៉ារីស ចង់ឲ្យមានការបញ្ចៀសកំណើនតានតឹង យោធាណាមួយ នៅតំបន់មជ្ឈិមបូព៌ា។...
ភ្នំពេញ : លោក ផៃ ស៊ី ផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ នេះបានអះអាងថា កម្ពុជា មិនមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដូចពាក្យចរចាមអារាម លើកឡើងនោះទេ ។ បន្ថែមពីនេះ...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តរដ្ឋាភិបាលថ្មី ដែលលោកពិពណ៌នាថា ជាការខុសប្លែកពីអតីតកាល នាំឲ្យមានមុខមាត់ថ្មី ប៉ុន្តែបានរក្សាទុក ទេសរដ្ឋមន្ត្រីជាច្រើនរូប ។ រដ្ឋាភិបាលរុស្ស៊ីថ្មីនេះ មានរួមបញ្ចូលទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មី និងឧបនាយករដ្ឋមន្ត្រីទីមួយថ្មីមួយរូប ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីថាមពល...
ភ្នំពេញ៖ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ពេលចូលឆ្នាំប្រពៃណីចិន។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹង ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី២៣ ខែ...