ព័ត៌មានអន្តរជាតិ

មេដឹកនាំពិភពលោក ជួបជុំគ្នានៅអ៊ីស្រាអែលចូលរួមវេទិកាពិភពលោក

បរទេស៖ មេដឹកនាំពិភពលោកជាច្រើននាក់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានជួបជុំគ្នាក្នុងទីក្រុងយេរូសាឡឹម សម្រាប់វេទិកាពិភពលោក ឈ្មោះ World Holocaust Forum រំឭកគម្រប់ខួបលើកទី៧៥ នៃការរំដោះប្រមូលផ្តុំអូហ្សុស-ប៊ែកឃូដូ។

នៅរសៀលថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron គណប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយសមាជិកសភា លោក Nancy Pelosi និងមេដឹកនាំប្រទេសអឺរ៉ុប មួយចំនួនផ្សេងទៀត បានធ្វើដំណើរ ទៅដល់ប្រទេសអ៊ីស្រាអែល និងមានឥស្សរជនជាច្រើន ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នោះ នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមរបស់លោកប្រធានាធិបតីបារាំង និងក្រុមរបស់លោក Nancy Pelosi បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក កាលពីថ្ងៃពុធម្សិលមិញនេះ ចំណែកអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence និងទីប្រឹក្សារបស់រដ្ឋបាលលោក ត្រាំ គឺលោក Jared Kushner គ្រោងនឹងទៅដល់អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ ស្របជាមួយគ្នា នឹងព្រះម្ចាស់អង់គ្លេស Prince Charles និងឥស្សរជនផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top