វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនស្វាគមន៍ការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនកងទ័ព ទៅកាន់ច្រកសមុទ្រ ហូម៉ូស ដើម្បីការពារពលរដ្ឋ និងនាវារបស់ខ្លួន ដែលឆ្លងកាត់ ផ្លូវទឹកយុទ្ធសាស្ត្រ។ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានប្រកាសនៅមុននេះថា ខ្លួននឹងពង្រីកតំបន់ ប្រតិបត្តិការ នៃបេសកកម្មប្រឆាំងនឹង ចោរកម្ម តាមសមុទ្ររបស់ខ្លួន នៅឈូងសមុទ្រអាដេន ដើម្បីគ្របដណ្ដប់លើ...
ភ្នំពេញ ៖ ក្នុងបេសកម្មរយៈពេល៤ថ្ងៃ នៅខេត្តស្ទឹងត្រែង មន្ត្រីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យផ្ទៀងផ្ទាត់ ប្រាសាទបុរាណ ជាច្រើនកន្លែង រកឃើញថា ទឹកដីនៅស្រុកថាឡាបរិវ៉ាត់ របស់ខេត្តនេះ បានសន្សល់ទុកនៅភស្តុតាង បង្ហាញថា ជាទីក្រុងសម័យចេនឡា ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន។ ក្នុងឱកាសចុះ ពិនិត្យផ្ទៀងផ្ទាត់...
បរទេស៖ នៅថ្ងៃអង្គារនេះកូរ៉េខាងជើង បានប្រកាសថា សហរដ្ឋអាមេរិកបានព្រងើយកន្តើយ នឹងពេលវេលាកំណត់ នៃកិច្ចចរចានុយក្លេអ៊ែរ ដែលខ្លួនបានដាក់ នាពេលកន្លងមក ហើយមកដល់ពេលនេះ ខ្លួនគឺលែងមានអារម្មណ៍ល្អ ជាមួយនឹង ការប្តេជ្ញាចិត្តរបស់ខ្លួនទៀតហើយ ដែលរួមមានការបញ្ឈប់ កន្លែងសាកល្បងនុយក្លេអ៊ែរ និងការបាញ់សាកល្បង មីស៊ីលផ្លោង ឆ្លងទ្វីប និងអាចស្វែងរកវិធីថ្មី ដើម្បីធ្វើការងារ ជាមួយនឹងអាមេរិក។ រំលឹកដែរថាមេដឹកនាំ កូរ៉េខាងជើងគីមជុងអ៊ុន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ២៖៣០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បាននិងកំពុងទទួលជួបគណៈប្រតិភូសមាជិក សភាសហរដ្ឋអាមេរិក ។
បរទេស៖ នៅថ្ងៃអង្គារទី២១ ខែមករានេះ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើការបង្ហើបប្រាប់ថា អាមេរិកគ្រោងនឹង មានសកម្មភាព ជាច្រើនបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីគាំទ្រ មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា លោក Juan Guaido ។ លោក Pompeo...
ភ្នំពេញ ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានយកឱកាសនៃការប្រារព្ធខួប១៦ឆ្នាំនៃការបាត់បង់ជីវិតលោក ជា វិជ្ជា ដែលជាអតីតមេសហជីពនៅកម្ពុជា ស្នើទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនឲ្យធ្វើវិសោធនកម្មច្បាប់ការងារកាត់បន្ថយប្រាក់ឈ្នួលកម្មករដែលធ្វើការងារវេនយប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រកាសគ្រោងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារត្រង់មាត្រា១៤៤ថ្មី ដោយកែសម្រួល អត្រាប្រាក់ឈ្នួលវេនការងារយប់កម្មករ។ បើតាមសេចក្តីជូនដំណឹងក្រសួង ការកែសម្រួលនេះដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើមនិងបង្កើនការងារ ជូនប្រជាពលរដ្ឋ។ ដោយឡែក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិ ដែលមានជាធរមាន។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) ថ្លែងក្នុងពេលបង្ហាញវត្តមានគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ថា “គឺយើងខ្ញុំមិនឯកភាពធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ កាត់បន្ថយការងារវេនយប់ពី១៣០ភាគរយមកនៅត្រឹម១០០ភាគរយដូចការងារវេនថ្ងៃទេ” ។ លោកថា មិនចង់ឃើញការបាត់បង់ អត្ថប្រយោជន៍របស់កម្មករទៀត ព្រោះកាលពីឆ្នាំ២០០៧ ក៏មានការកាត់បន្ថយពី១៥០ភាគរយមក១៣០ភាគរយ ឥឡូវកាត់មក ១០០ភាពដូចវេនថ្ងៃវិញទៀត ។ លោកបានស្នើទៅប្រមុខរាជរដ្ឋាភិបាលគួររកវិធីសាស្រ្តផ្សេងវិញ ដើម្បីទាក់ទាញវិនិយោគជៀសជាងកាត់បន្ថយប្រាក់ការងារវេនយប់របស់កម្មករ។ ជាមួយគ្នានេះ លោកក៏មិនគាំទ្រការលើកថ្ងៃឈប់សម្រាក់សម្រាប់ថ្ងៃបុណ្យដែរ ព្រោះកន្លងកម្មករបានខាតថ្ងៃឈប់៦ថ្ងៃហើយ សម្រាប់ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០នេះ ។ ចំណែក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាវិញ ក៏លើកឡើងដែរថា ប្រសិនដាក់សំណើឲ្យមានការកែប្រែវិសោធនកម្មច្បាប់នេះ ហើយក្រសួងបដិសេធនោះ មានតែវិធីម្យ៉ាងប៉ុណ្ណោះ គឺធ្វើបាតុកម្មប្រឆាំងទេ។ សម្រាប់ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា “ច្បាប់នេះ គឺមានចរឹកអាក្រក់បង្កប់នូវខ្លឹមសារពិសពុលដូចជាការផ្តាច់ចំណងរវាងសហជីពថ្នាក់ជាតិ និងសហជីពមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្នតួនាទីសហជីព បានត្រឹមតែអង្គុយអមតំណាងសហជីពរបស់ខ្លួន នៅក្នុងដំណើរការនីតិវិធីនៃវិវាទតែប៉ុណ្ណោះ។ រីឯអំណាចរបស់សហព័ន្ធ គឺមិនត្រូវបានផ្តល់ឲ្យដូចពីអតីតកាលនោះទេ” ។ លោកថា ដូច្នេះគំនិតផ្តួចផ្តើមឲ្យមានការធ្វើវិសោធនកម្មច្បាប់វេនយប់ គឺក្រុមសហជីពកំពុងធ្វើការតស៊ូមតិ។ ក្នុងនោះបានដាក់លិខិតទៅក្រសួងដើម្បីបដិសេធនូវការធ្វើវិសោធនកម្មនេះ ។ សូមបញ្ជាក់ថា កាលឆ្នាំ២០០៧ ក្រសួងក៏បានធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រង់មាត្រា១៤៤ ពាក់ព័ន្ធអត្រាប្រាក់ឈ្នួលបន្ថែមម៉ោងនិងការងារវេនយប់ពី១៥០ភាគរយ មកនៅត្រឹម១៣០ភាគរយ ។ចំណុចនេះបានធ្វើឲ្យក្រុមសហជីពអះអាងថាធ្វើឲ្យកម្មករ បាត់បង់អត្ថប្រយោជន៍ម្តងរួចមកហើយ៕
បរទេស៖លោក Praveen Pathak ជាអគ្គនាយកផ្នែកទីផ្សារនិងការនាំចេញនៃ ក្រុមហ៊ុនរួមគ្នារវាងរុស្ស៊ីនិងឥណ្ឌា ឈ្មោះ BrahMos Aerospace បានមានប្រសាសន៍ថា កុងត្រាដំបូង ក្នុងការផ្គត់ផ្គង់មីស៊ីល រុស្ស៊ី-ឥណ្ឌា BrahMos ទៅឲ្យប្រទេសទី៣ គឺត្រូវបានគេគ្រោង ចុះហត្ថលេខា នៅក្នុងនិទាឃរដូវ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២០ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ ដោយមិនផ្តល់សេចក្តីលម្អិត លើអ្វីដែលប្រទេសគ្រោងទិញយកមីស៊ីលរុស្ស៊ី-ឥណ្ឌានោះថា “យើងរំពឹង នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅពេលណាមួយ ក្នុងខែមេសា ឬក៏ក្នុងខែឧសភា”។ គួរបញ្ជាក់ថា មីស៊ីល នេះ គឺត្រូវបានអភិវឌ្ឍផលិត ដោយសមាគមស្រាវជ្រាវនិងផលិតកម្មនៃការកសាងម៉ាស៊ីនរបស់ប្រទេសរុស្ស៊ីនិងអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ការពារជាតិរបស់ប្រទេសឥណ្ឌា ហើយរបស់ គ្រាប់មីស៊ីលនេះ គឺបានមកពីទន្លេពីរ គឺទន្លេBrahmaputra របស់ប្រទេសឥណ្ឌា និងទន្លេ Moskva របស់ប្រទេសរុស្ស៊ី៕
នៅថ្ងៃអង្គារនេក្រុមបក្សប្រឆាំង នឹងរដ្ឋាភិបាលវិមានក្រមឡាំងរបស់រុស្ស៊ីបាន និយាយ ថាខ្លួនគ្រោងធ្វើបាតុកម្មដ៏ធំមួយនៅខែក្រោយ ប្រឆាំងនឹងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលបានស្នើឡើងរបស់ប្រធានាធិបតី ពូទីនដែលវានឹងក្លាយទៅ ថាសោរសម្រាប់លោកពូទីនក្នុងការគ្រប់គ្រងអំណាច អស់មួយជីវិត។ រំលឹកដែរថាកាលពីសប្តាហ៍មុន លោកពូទីនបានបង្ហាញពីការរុះរើប្រព័ន្ធនយោបាយ មួយដែលវានឹងអាចធ្វើឲ្យលោកឌីមីទ្រីមេដវេដេវលាលែង ពីតំណែងនាយករដ្ឋមន្រ្តីរួមជាមួយរដ្ឋាភិបាល របស់លោកផងដែរ។ ការផ្លាស់ប្តូររបស់លោកពូទីន លើកនេះគឺបាន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងអាច បង្កើត អំណាចថ្មីនៅខាងក្រៅប្រធានាធិបតីហើយកំពុងត្រូវបានមនុស្សជាច្រើនមើលឃើញថា នឹងអាច ផ្តល់សិទ្ធិដល់បុរសអាយុ ៦៧ ឆ្នាំរូបនេះក្នុងការ បន្តកាន់អំណាចរបស់គាត់ដដែលទោះបីជា អាណត្តិ របស់គាត់នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៤ ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសតួកគី រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣១ ខែមករា ឆ្នាំ២០២០ ខាងមុខ តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ...
ភ្នំពេញ៖ នៅចំពោះមុខអភិបាលរាជធានី-ខេត្ត ទាំង២៥ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ឬគ្រោះថ្នាក់ ដោយអគ្គិភ័យផ្សេងៗ ដែលអាចបង្កបញ្ហា ដល់ប្រជាពលរដ្ឋ។ ក្នុងពិធីដាក់ឲ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី-ខេត្ត ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០...