ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិកម្ពុជា នឹងអញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅតួកគី៦ថ្ងៃ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសតួកគី រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣១ ខែមករា ឆ្នាំ២០២០ ខាងមុខ តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២២ មករានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ ក្នុងរដ្ឋធានីអង់ការ៉ា សម្តេច ទៀ បាញ់ នឹងជួបពិភាក្សាការងារជាមួយលោក ហ៊ូលូស៊ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ស្តីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២ផងដែរ៕ ដោយ៖ ខា ដា

To Top