ណៃពិដោរ៖ មីយ៉ាន់ម៉ា បានបញ្ជូនយន្ដហោះចម្បាំងពីរគ្រឿង ដើម្បីអមដំណើរយន្ដហោះ របស់ប្រធានាធិបតីចិនលោក ស៊ីជីនពីង នៅពេលដែលយន្តហោះនោះ បានចូលដល់លំហអាកាស របស់ប្រទេសខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើដំណើរទៅដល់ទីក្រុងណៃពិដោរ ហើយ នៅថ្ងៃសុក្រនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ...
ភ្នំពេញ៖ ដើម្បីឈានទៅបញ្ចប់ ទំនាស់ដ៏រ៉ាំរៃ រាប់សិបឆ្នាំកន្លងមក ឲ្យបានចប់ជាស្ថាពរ ក្នុងឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រចំពោះ សំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានស្នើសុំបន្ត អនុវត្តវិធានការរដ្ឋបាល ចំពោះអ្នករឹងរូស មិនព្រមទទួលយកដីឡូតិ៍ តាមការសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លីនៅតំបន់ អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧-១៩ មករា ។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា តួលេខផ្លូវការមួយបានបង្ហាញឲ្យដឹង នៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន ចុះខ្សោយបន្តិច ដែលនាំឲ្យល្បឿនរបស់ខ្លួន ទាបបំផុតក្នុង៣ទសវត្សរ៍ ដែលកាលពីឆ្នាំមុន ដោយសារតម្រូវការក្នុងស្រុកថយចុះ និងភាពតានតឹងខាងពាណិជ្ជកម្ម ជាមួយនឹងសហរដ្ឋអាមេរិក ។ សេដ្ឋកិច្ចរបស់មហាអំណាចពិភពលោក លំដាប់លេខ២...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសុខាភិបាល ក្នុងស្រុកបានលើកឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ថា មនុស្សទី២ហើយ ដែលបានស្លាប់ដោយសាររោគសួត នៅក្នុងក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ក្រោយពីផ្ទុះជំងឺ ដែលមិនត្រូវបានដឹងច្បាស់លាស់ បង្កដោយវីរុសអ្វី ។...
ភ្នំពេញ៖ ក្រោយពីធ្វើការរុះរើតូបលក់ដូរ នៅលើឆ្នេរអូត្រេះរួចមក អ្វីដែលបន្សល់ទុកនោះគឺ រណ្ដៅបង្គន់លាមក ចំនួន ១៣៦ ដែលជាចំណោទត្រូវដោះស្រាយ ដើម្បីកុំឲ្យមានផលប៉ះពាល់នោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសរកជំនួយបច្ចេកទេស ជួយលុបរណ្ដៅបង្គន់ទាំងនេះ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជា ក្រុមហ៊ុនឈានមុខគេ លើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់ផ្តើមដំណើរការ គម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណង លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅកម្ពុជា ដោយផ្តោតលើ ការប្រើប្រាស់ទម្រង់ឌីជីថល។ គម្រោងនេះមានឈ្មោះថា “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹងរួមចំណែកក្នុងការជំរុញការចូលរួមពីយុវតី និងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទរួម...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា យោធារបស់អ៊ីស្រាអ៊ែល បាននិយាយថា ខ្លួនបានអនុវត្ត ទៅលើការវាយប្រហារ ដោយយន្តហោះ វាយតាមផ្លូវអាកាស មកលើតំបន់ហ្គាហ្សា ស្ទ្រីប កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ នេះជាលើកទី២ហើយ ដែលមានអំពើហិង្សាកើតឡើង នៅតាមព្រំដែន ។ អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែលមួយរូប បាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា...
តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានឲ្យដឹងថា មេធាវីជនជាតិជប៉ុនម្នាក់ របស់អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បានលាឈប់ ពីការងារហើយ បន្ទាប់ពីកូនក្តី របស់លោកបានភៀសខ្លួន ចេញពីប្រទេសជប៉ុន ទៅជ្រកកោនប្រទេសលីបង់ ។ លោកJunichiro Hironaka បានតំណាងឲ្យលោក Ghosn...
ភ្នំពេញ ៖ ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា លោក អ៊ិន ឆៃវ៉ាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថានភាពផ្លែស្វាយ នៅតែបន្តប្រឈម នឹងបញ្ហាតម្លៃធ្លាក់ចុះ រហូតដល់មួយគីឡូក្រាមតម្លៃ៤០០ ទៅ៥០០រៀល ដែលជាតម្លៃមួយមិនធ្លាប់មាន ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ។ តាមរយៈសមាគម សហព័ន្ធស្វាយកម្ពុជា...