ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរួមគ្នារៀបចំបាឋកថា ស្តីពី “ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ជូនសហគ្រាសចិន និងមន្ត្រីរដ្ឋបាលតំបន់ សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរ ។ លោកឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ...
ភ្នំពេញ៖ នៅថ្ងៃស្អែកទី១៥ ខែមករា ឆ្នាំ២០២០ គឺជាដល់ថ្ងៃកំណត់សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា អំពីបទក្បត់ជាតិហើយ លោក កឹម សុខា តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក ចាន់ ចេន បានលើកឡើងថា កុំយកក្បាលជល់នឹងថ្ម។ ក្នុងហ្វេសប៊ុកលោក ចាន់ ចេន នាព្រឹកថ្ងៃទី១៤...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែមករា ឆ្នាំ២០២០កម្ពុជានឹងចុះត្រជាក់ តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្ត ។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៥-១៧ មករា បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរីមណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមាមានពី...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Robert O’Brien បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានធ្វើការជំរុញកូរ៉េខាងជើង ឲ្យស្វះស្វែងបន្តធ្វើកិច្ចពិភាក្សាគ្នាជាថ្មីទៀត នេះបើយោងតាមបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយកាសែត Axios នៅថ្ងៃអាទិត្យ។ លោក Robert O’Brien ក៏បានមានប្រសាសន៍ផងដែរថា វាជាសញ្ញាវិជ្ជមាន ដែលមេដឹកនាំកូរ៉េខាងជើង មិនចេញការព្រមានសម្រាប់ជាកាដូថ្ងៃបុណ្យណូអែល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅ ចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៦-១៧ ខែមករាឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយម វៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៤ មករានេះ បានឲ្យដឹងថា ការអញ្ជេីញទៅចូលរួមកិច្ចប្រជុំចង្អៀត របស់ប្រមុខការទូតខ្មែរ គឺតបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» កិច្ចប្រជុំចង្អៀតនេះ ជាវេទិកាមួយសម្រាប់ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិតទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ប្រទេសវៀតណាម បានលើកឡើងនូវចំណុច អាទិភាពចំនួន៥ ដែលផ្តោតសំខាន់ទៅលើការ លើកកម្ពស់ការចូលរួមចំណែក ដ៏សកម្មរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំង នូវសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូ សកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕
ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជេីញចូលរួម វគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពី សំណង់ ជូនអ្នកវិជ្ជាជីវ: ក្នុងវិស័យសំណង់។ សូមរំលឹកថា សេចក្តីព្រាងច្បាប់ ស្តីពី សំណង់ ត្រូវបានរៀបចំតាក់តែងដំបូង កាលពីឆ្នាំ២០១៧ និងត្រូវបានបញ្ជូនមក ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីប្រជុំពិភាក្សា និងអនុម័ត កាលពីចុងខែសីហា ឆ្នាំ២០១៩៕ ដោយ៖ អេង ប៊ូឆេង
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែរៀបគម្រោងផ្អាកជាអចិន្ត្រៃយ៍ នូវកម្មវិធីកូនដ្រូនស៊ីវិលរបស់ខ្លួន ដោយសារតែឧបករណ៍នេះ យ៉ាងហោចណាស់កំពុង ត្រូវបានផលិតមួយផ្នែក នៅក្នុងប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Financial Times នៅថ្ងៃអាទិត្យ។ កាសែត Financial Times បានរាយការណ៍ថា ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក កំពុងតែពិចារណាផ្អាក កូនដ្រូនប្រហែល ១.០០០គ្រឿង ក្រោយសម្រេចចិត្តថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសបារាំងនិងប្រទេសរុស្ស៊ី មានបំណងដូចគ្នាចង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ របស់ប្រទេសអ៊ីរ៉ង់។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍ថា...
ភ្នំពេញ៖ បុរសមេគ្រួសារ វ័យ៣១ឆ្នាំម្នាក់ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ស្រែក ផ្អើលសមាជិកគ្រួសារទាំងមូល ដែលកំពុងលង់លក់ ក្នុង ដំណេក ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៨ មករា ដោយសាររំភើប ពេលគាស់ត្រូវរង្វាន់ ៤០លានរៀល ពី ភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ។...
បរទេស៖ ដោយសារគោលនយោបាយ របស់លោក ត្រូវម្ចាស់សន្លឹងឆ្នោត កោះតៃវ៉ាន់ច្រានចោល នៅក្នុងដំណើរបោះឆ្នោតភ្លូកទឹក ភ្លូកដីជ្រើសរើសលោកស្រី ប្រធានាធិបតី ត្សៃ អ៊ីងវិននោះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ ទំនងជានឹងបន្តរឹងបន្តឹងសម្ពាធ លើកោះតៃវ៉ាន់កាន់តែខ្លំាងឡើង។ ជម្រើសបង្កើនសម្ពាធក្រោយការ បោះឆ្នោតនោះ មានរួមបញ្ចូលទាំងចំណាត់ការ ជាច្រើន ដែលប្រទេសចិន...