អត្ថបទ

កំពុងតែស្រវឹងផង ផឹក WURKZ ១កំប៉ុង ស្រែកផ្អើលពេញផ្ទះ ពេញភូមិ ទាំងកណ្តាល អធ្រាត្រ

ភ្នំពេញ៖ បុរសមេគ្រួសារ វ័យ៣១ឆ្នាំម្នាក់ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ស្រែក ផ្អើលសមាជិកគ្រួសារទាំងមូល ដែលកំពុងលង់លក់ ក្នុង ដំណេក ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៨ មករា ដោយសាររំភើប ពេលគាស់ត្រូវរង្វាន់ ៤០លានរៀល ពី ភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ។

អ្នកស្រី ស៊ឹម ស៊ីថា ដែលជាភរិយា របស់បុរសខាងលើ ថ្លែង ទាំងហួសចិត្តថា «ប្ដីខ្ញុំគាត់ស្រែកខ្លាំងៗ ខ្ញុំឈ្នះបានរង្វាន់ ៤០លានរៀល ពីភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ ហើយម៉ាក់វា»។

អ្នកស្រីបន្តថា៖ «ខ្ញុំមិនសូវជាជឿប៉ុន្មានដែរទេ ដំបូងឡើយ ដោយសារគាត់ និយាយដូចជានៅស្រវឹង តែដល់ពេលគាត់ ឲ្យខ្ញុំមើលក្រវិលកំប៉ុង ខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះវាពិតជាលេខ ៤០លានរៀលមែន»។

អ្នកស្រី ស៊ីថា បញ្ជាក់ថា ប្តីអ្នកស្រីតែងតែ យកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលលោកស្រីទុក សម្រាប់លក់ទៅ ពិសារហូត ឲ្យតែគាត់ស្រវឹងម្តងៗ ដើម្បីបន្សាបភាពស្រវឹង តែលើកនេះគាត់ បានយកប៉ះកំប៉ុងមានរង្វាន់ ៤០លានរៀល ដែលធ្វើឲ្យគាត់ឆាប់ស្វាងលឿនតែម្តង។ ដើម្បីអបអរសាទរ ជាមួយរង្វាន់ ខាងលើនេះ អ្នកស្រីនឹងយកប្រាក់នេះ ទិញឡានថ្មីមួយ សម្រាប់ជូនកូនៗ និងក្រុមគ្រួសារដើរលេងចូលឆ្នាំចិន ខាងមុខនេះ៕

To Top