ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធាន វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក( APPF) លើកទី២៧ បានថ្លែងថា សភាមានតួនាទីចម្បង ក្នុងការបង្ការនិងផ្សះផ្សារ ជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជា សន្តិភាពនិងការអភិវឌ្ឍន៍ខណៈសភាកម្ពុជា គំាទ្រនយោបាយពហុនិយម។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី ២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃទី១៣ ខែមករា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានផ្អាកដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឌូបៃ នៅក្នុងខែនេះ ដោយសារតែមានក្តីព្រួយបារម្ភពីសន្តិសុខ ពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ស្តីពីភាពតានតឹងរវាង ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ មន្ត្រីការទូតអ៊ីស្រាអែលមួយរូប បាននិយាយដោយ មិនផ្តល់សេចក្តីលម្អិតថា លោក Israel Katz ដែលមានតំណែងជា រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ផងនោះ បានគ្រោងចូលរួមក្នុងកិច្ចប្រជុំ នៅពាក់កណ្ដាលខែតំបន់ឈូងសមុទ្រ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ ជាផ្លូវការ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ហេង សំរិន បានឲ្យដឹងបន្ថែមថា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា ភ្នំភ្លើង Taal ដែលស្ថិតនៅលើដែនកោះដ៏សំខាន់ គឺកោះ Luzon នៅក្នុងប្រទេសហ្វីលីពីន បានបន្លឺសូរសន្ធឹកដែលគំរាមកំហែង ដល់អាយុជីវិតមនុស្សនៅថ្ងៃអាទិត្យ ដែលបានភាយផ្សែង និងផេះប៉ើងពេញមេឃប្រមាណ ១០០ម៉ែត្រឡើងទៅលើ ។ វិទ្យាស្ថានតាមដាន បន្ទុះភ្នំភ្លើងហ្វីលីពីន និងរញ្ជួយដី (Phivolcs) នៅថ្ងៃអាទិត្យនេះ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានឯកភាពគ្នាតាមរយៈ ការសន្ទនាគ្នាតាមទូរស័ព្ទ ដែលក្រុមអ្នកជំនាញការរបស់បារាំង នឹងជួយក្នុងការដោះលេខកូដសម្ងាត់ ចេញពីប្រអប់ខ្មៅទាំងនោះ សម្រាប់ស្វែងការធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន នៅក្នុង ប្រទេសអ៊ីរ៉ង់...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន ១១នាក់បានស្លាត់ ខណៈព្យុះដ៏ខ្លាំងក្លាមួយបាន បោកបក់ឆ្លងកាត់តំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក ជាមួយគ្នានេះដែរ មានកម្លាំងខ្យល់បោកបក់ខ្លាំង ព្យុះកំបុតត្បូង និងគ្រោះទឹកជំនន់កើតឡើង ។ ក្រុមមន្ត្រីក្នុងស្រុកបាននិយាយថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានមន្ត្រីប៉ូលិសម្នាក់ និងអ្នកពន្លត់ អគ្គីភ័យម្នាក់ផងដែរ បានស្លាប់នៅក្រុង Lubbock...
កំពង់ចាម ÷ ប្រជាពលរដ្ឋប្រមាណជាង ២០០០ នាក់ មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលការ ពិនិត្យនិងព្យាបាលជំងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមរាឆ្នាំ ២០២០ នៅក្នុងបរិវេណវិទ្យាល័យសម្ដេច ជួន ណាត ស្ថិតភូមិត្រកួន ឃុំកហរឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានធ្វើដំណើរ...
បរទេស៖ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អាមេរិកនៅអ៊ីរ៉ាក់ ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ Qasem Soleimani មកនោះ សភាអ៊ីរ៉ាក់បានបោះឆ្នោតនៅថ្ងៃទី ៥ ខែមករា ដើម្បីបណ្តេញវត្តមាន យោធាបរទេសចេញពីប្រទេសខ្លួន រួមទាំងកងទ័ពអាមេរិកផងដែរ ដែលអ៊ីរ៉ាក់ បានអញ្ជើញមកកាលពីឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធនឹងការលុកលុយរបស់ក្រុមឧទ្ទាម Daesh ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២...
បរទេស៖ ការជំរុញឲ្យទទួលបានអាវុធការពារនេះ កើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងអ៊ីរ៉ាក់និងអាមេរិក ដែលកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក ទៅលើក្បួនរថយន្តមួយនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ប្រទេស អ៊ីរ៉ាក់ ដែលបានសម្លាប់មេបញ្ជាការកំពូលកងកម្លាំងពិសសេ Quds Force របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកនៃគណៈកម្មាធិការសន្តិសុខនិងការពារជាតិរបស់អ៊ីរ៉ាក់...