បរទេស៖BBCចេញផ្សាយ នៅថ្ងៃអាទិត្យទី១២ ខែមករានេះបានសរសេរថា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទីបំផុតនៅតែទទួល បានអាណតិ្តទី ២ របស់ខ្លួនដដែលបន្ទាប់ពីបានដណ្តើមយកជ័យជម្នះ នៅក្នុងការបោះឆ្នោតមួយដែលត្រូវបាន គេមើលឃើញថាគ្រប ដណ្តប់ដោយបញ្ហានៃ ទំនាក់ទំនងកោះជាមួយចិន។ តាមតួលេខចុងក្រោយបានបង្ហាញថា លោកស្រី Tsai ទទួលបានត្រឹមតែជាង ៥៧ភភាគរយប៉ុណ្ណោះ នៃសន្លឹកឆ្នោតដែលជា សំឡេងគាំទ្រ...
ភ្នំពេញ៖នាយប់ថ្ងៃទី១១ ខែមករា ២០២០ ស្ថានីយ៍ទូរទស្សន៍CNC បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំ សន្និសីទសារព័ត៌មាន មួយប្រកាសជាផ្លូវការ នូវការចាប់ផ្តើម ព្រឹត្តិការណ៍ប្រដាល់អ្នកតស៊ូគុនខ្មែរ គោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ ដោយមានការ អញ្ជើញចូលរួមពី សំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក មាន...
បរទេស៖ ប្រទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃសៅរ៍នេះថា យោធារបស់ខ្លួន បានច្រឡំបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន សម្លាប់អ្នកជិះលើយន្តហោះទាំងអស់ចំនួន១៧៦នាក់ គឺថា ប្រព័ន្ធការពារដែនអាកាស ត្រូវបានបាញ់ចេញដោយសារភិតភ័យ ក្នុងខណៈប្រកាសអាសន្នខ្ពស់ ក្រោយធ្វើការវាយប្រហារ មីស៊ីលអ៊ីរ៉ង់ទៅលើគោលដៅអាមេរិកនៅអ៊ីរ៉ាក់។ នៅលើបណ្ដាញសង្គមធ្វីតធ័រ ប្រធានាធិបតីអ៊ីរ៉ង់ លោកហាស្សាន រ៉ូហានី បានសរសេរដូច្នេះថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសឆ្គង់ដ៏អាក្រក់នេះ” ហើយលោកបានសន្យាថា អ្នកដែលនៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះអ៊ុយក្រែននោះទាំងអស់ នឹងត្រូវកាត់ទោស។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ដែលបានចូលរួម ផ្សាយព័ត៌មានពិត និងព័ត៌មាន វិជ្ជមានល្អ ពីកម្ពុជា ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចតេជោ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា “អរគុណអ្នកសារព័ត៌មានជាតិ...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ យោងតាមរបាយការណ៍ចេញផ្សាយ នៅថ្ងៃសុក្រដោយមូលនិធិ Mirror ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយដល់គ្រួសារដែលមានកុមារបាត់ខ្លួន បានឱ្យដឹងថា ក្មេងសរុបចំនួន ២៤៤ នាក់នៅក្នុងប្រទេសថៃបានបាត់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងចំនួនក្មេងស្រីដែលបាត់ខ្លួនមានចំនួន ៥០ ភាគរយខ្ពស់ជាងក្មេងប្រុស។ បើតាមរបាយការណ៍ ការបាត់ខ្លួននេះ គឺបណ្តាលមកពីកត្តាជាច្រើនដូចជា ការរត់ចេញពីផ្ទះដោយស្ម័គ្រចិត្តដើម្បីគេចចេញពីអំពើហិង្សាក្នុងគ្រួសារ ការចាប់ពង្រត់ និងការភៀសខ្លួនទៅស្នាក់នៅជាមួយក្មេងប្រុសឬសង្សារ...
បរទេស៖ទីក្រុងវ៉ាស៊ីនតោន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលសំណើអ៊ីរ៉ាក់ ដែលសុំឲ្យត្រៀមរៀបចំដកកងទ័ពអាមេរិក ស្របពេលមានភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កើនឡើងខ្លាំង ក្រោយអាមេរិកសម្លាប់មេបញ្ជាការអ៊ីរ៉ង់មួយរូប នៅក្នុងទីក្រុងបាដាដ និងបាននិយាយថា ខ្លួនកំពុងតែស្វះស្វែងពង្រីកវត្តមានណាតូ នៅទីនោះ។ ដោយស្វះស្វែងរឹតបន្តឹងដាក់សម្ពាធលើសត្រូវរបស់ខ្លួន សហរដ្ឋអាមេរិក នៅក្នុងពេលទន្ទឹមគ្នានេះដែរ ក៏បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបចំពោះ ការវាយប្រហារមួយ ទៅលើកងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ធ្វើឡើងដោយទីក្រុងតេអេរ៉ង់ សងសឹកចំពោះការសម្លាប់នាយឧត្តមសេនីយ៍ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi តាមសេចក្តីរាយការណ៍ មានបំណងចង់ឲ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជូនក្រុមទៅប្រទេសអ៊ីរ៉ាក់ និងបង្កើតផែនការរៀបចំដកកងទ័ពអាមេរិក ចេញពីប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយប្រាប់ថា លោក Adel Abdul Mahdi បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក...
ភ្នំពេញ៖ លោកសយ សុភាព សហប្រធានអ្នកសារព័ត៌មានកម្ពុជាចិន នៅក្នុងឱកាសបំពេញបេសកកម្មស្វែងរកការពិត រយៈពេល២ថ្ងៃ ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៩ នៅក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ បានរកឃើញថា មានបញ្ហាប្រឈមជុំវិញការធ្លាក់ចុះកំណើនភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្រមាណជា ៣០ភាគរយ។ ក្នុងដំណើរបេសកកម្ម ស្វែងរកការពិត របស់សហប្រធាន សសកចនេះ ធ្វើឡើងក្រោយពីប្រតិបត្តិករជនជាតិចិន និងខ្មែរមួយចំនួន...
ភ្នំពេញ៖អគ្គិភ័យបាន នឹងកំពុងឆេះរាលដាលផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ នេះ ស្ថិតនៅឃ្លាំងស្តុកទុកឈើ បាឡែត តាមបណ្តោយផ្លូវបេតុង ក្រុមទី១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយគ្មាន ស្លាប់និងរបួសមនុស្ស។ នេះបើយោងតាមនាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ...
បរទេស៖ កងកម្លាំងអាមេរិកបានបើក ប្រតិបត្តិការសម្ងាត់មួយនៅប្រទេស យេម៉ែន ដោយសំដៅទៅលើមេដឹកនាំទី ២ របស់កងកងកម្លាំង ពិសេស Quds នៃកម្លាំងឆ្មាំ បដិវត្តអ៊ីរ៉ង់ នៅថ្ងៃដែលមេបញ្ជាការជាន់ខ្ពស់ Quds គឺលោក Qasem Soleimani ត្រូវបានសម្លាប់ នៅអ៊ីរ៉ាក់ ប៉ុន្តែបេសកកម្មនេះ បានបរាជ័យ។ នេះបើយោងតាម សារចេញផ្សាយរបស់...