ព័ត៌មានជាតិ

ប្រធានសសកច រកឃើញ បញ្ហាប្រឈមមុខ ការធ្លាក់ចុះ ភ្ញៀវទេសចរ នៅខេត្តសៀមរាប

ភ្នំពេញ៖ លោកសយ សុភាព សហប្រធានអ្នកសារព័ត៌មានកម្ពុជាចិន នៅក្នុងឱកាសបំពេញបេសកកម្មស្វែងរកការពិត រយៈពេល២ថ្ងៃ ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៩ នៅក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ បានរកឃើញថា មានបញ្ហាប្រឈមជុំវិញការធ្លាក់ចុះកំណើនភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្រមាណជា ៣០ភាគរយ។

ក្នុងដំណើរបេសកកម្ម ស្វែងរកការពិត របស់សហប្រធាន សសកចនេះ ធ្វើឡើងក្រោយពីប្រតិបត្តិករជនជាតិចិន និងខ្មែរមួយចំនួន បានបង្ហើបឲ្យដឹងអំពី បញ្ហាព្រួយបារម្មណ៍របស់ពួកគេ ជុំវិញការធ្លាក់ចុះភ្ញៀវទេសចរ យ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព របស់ប្រជាពលរដ្ឋក៏ដូចជាប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រតិបត្តិករជនជាតិចិន របស់ពួកគេ ដែលមាន កាតព្វកិច្ច ត្រូវបង់ពន្ធជូនរដ្ឋ។ 

បើតាមប្រតិបត្តិករនិងមគ្គុទេសខាងផ្នែកភាសារចិន បានរៀបរាប់ប្រាប់ លោកប្រធានសសកច ថា រយៈកាលឆ្នាំ២០១៩កន្លងទៅ មានការធ្លាក់ចុះភ្ញៀវទេសចរ ប្រមាណជា៣០ភាគរយ នៅខេត្តសៀមរាប  ហើយដើមឆ្នាំ២០២០ នៅពាក់កណ្ដាលខែមករានេះ  ដែលជារដូវខែ High season មានភ្ញៀវមកកម្សាន្តច្រើននោះ បែបជាពុំសូវមានភ្ញៀវទេសចរមកកម្សាន្តទៅវិញ។ 

គួររំលឹកដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្ត នៅខេត្តសៀមរាប មានជាងចំនួន៨០ម៉ឺននាក់ ដែលមានការធ្លាក់ចុះប្រមាណជាង៣០ម៉ឺននាក់ បើធៀបនឹង ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ មានប្រមាណជាង១លាន១សែននាក់។ ជុំវិញករណីការធ្លាក់ចុះភ្ញៀវទេសចរជនជាតិចិន មួយផ្នែកដែលជាចំនួនភ្ញៀវទេសចរឈានមុខគេ នាពេលបច្ចុប្បន្ន ក៏ដូចជាបណ្ដាភ្ញៀវទេសចរដទៃទៀត ពិតជាបានបង្ហាញឲ្យឃើញ នូវការថមថយសកា្តនុពល នៃការទាក់ទាញភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាបទាំងមូលតែម្ដង។

ដោយបានធ្វើដំណើរស្វែងយល់ នៅតាមតំបន់ទេសចរណ៍ នៅតាមបណ្ដាប្រាសាទមួយចំនួនឃើញថា ពិតជាមិនមានភ្ញៀវទេសចរមកលេងកម្សាន្ត នៅក្នុងទឹកដីអង្គរ ដូចបណ្ដាឆ្នាំមុនៗ នោះទេ។ តាមការបញ្ជាក់ពីមន្ត្រីប្រចាំការអប្សរា នៅតាមប្រាសាទ បានរៀបរាប់ប្រាប់លោក សយ សុភាព ថា ពិតជាមានចំនួនភ្ញៀវទេសចរធ្លាក់ចុះ គួរឲ្យកត់សម្គាល់មែន ពីព្រោះបណ្តាឆ្នាំ ២០១៧-២០១៨ កន្លងមកនេះ ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅក្នុងទឹកដីអង្គរ ជាពិសេសរដូវខែ High season ចាប់ពីខែ១១-១២ មកទល់ខែ១ ដើមឆ្នាំ២០២០ ឃើញថាពុំមានភ្ញៀវទេសចរ គំហុក ដូចបណ្ដា ឆ្នាំមុនៗនោះទេ ដែលនេះគឺជាការព្រួយបារម្ភមួយ យ៉ាងខ្លាំងដល់ប្រតិបត្តិករនិងអ្នករកស៊ីទទួលទាន នៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។

ចំណែកនៅឯផ្សាររាត្រីឬផាប់ស្រ្ទីត នៅក្នុងរដូវខែ High season នោះ មិនមានភ្ញៀវច្រើនដូចបណ្ដាឆ្នាំកន្លងទៅទេ គឺអ្នកលក់ដូរនៅក្នុងផ្សាររាត្រីឬក៏ម្ចាស់ភោជនីយដ្ឋាននៅក្នុង ផាប់ស្រីត បានបង្ហាញនូវក្តីកង្វល់ ចំពោះការធ្លាក់ចុះភ្ញៀវនេះ ដែលជាការធ្វើឲ្យប៉ះពាល់មួយយ៉ាងធំទៀត ដល់អាជីវកម្មរបស់ពួកគេ ដែលធ្វើមានការ ឲ្យព្រួយបារម្ភមែនទែន ទៅលើបញ្ហាការបង់ពន្ធ ជូនរដ្ឋ ដោយសារតែ មិនមានភ្ញៀវ ដើម្បីប្រតិបត្តិការណ៍ការងារ នៅក្នុងវិស័យទេសចេណ៍។​ ដោយឡែកសម្រាប់ផ្សារាត្រី​ នៅផ្លូវ៦០ម៉ែត្រវិញ​ សំបូរអ្នកលក់​ តែខ្សត់អ្នកទិញ។ 

នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ លោកបានជួបជាមួយ នឹងតំណាងខាងពាណិជ្ជករ និងប្រតិបត្តិករទេសចរ ដែលជាជនជាតិចិន មានទាំងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងមគ្គុទេស ដូចជា ហាងលក់វត្ថុអនុស្សាវរីយ៍ សុទ្ធសឹងតែបានបង្ហាញនូវការត្អូញត្អែរ អំពីចំនួនភ្ញៀវទេសចរធ្លាក់ចុះ នាពេលបច្ចុប្បន្ននេះ។

ក្រោយពីបានស្ដាប់ការត្អូញត្អែរ របស់ប្រតិបត្តិករទេសចរណ៍រួចមក លោក សយ សុភាពក៏បានផ្តួចផ្តើមគំនិត ឲ្យមានការរៀបចំវេទិកាពិភាក្សាមួយ ដែលមានការ អញ្ជើញការចូលរួម ពីតំណាងស្ថាប័នរដ្ឋ ពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយដ្ឋានពន្ធដារ អគ្គនាយកដ្ឋានអន្ទោប្រវេសន៍ នគរបាលទេសចរណ៍ជាដើម ព្រមទាំងតំណាងខាង សមាគមពាណិជ្ជករជនជាតិចិន និងខាងផ្នែងកមគ្គុទេសទេសចេណ៍ ផងដែរ ដើម្បីឲ្យពួកគេបានស្ដាប់នូវកង្វល់នានា ដើម្បីយករាយការណ៍ជូនទៅថ្នាក់ដឹកនាំក្នុងការ សិក្សាឈ្វេងយល់រកដំណោះស្រាយ ជុំវិញនូវបញ្ហាប្រឈម។ ដែលបញ្ហាប្រឈម អាចឈានដល់ ការបិទសណ្ឋាគារ ឬភោជនីយដ្ឋាន ព្រមទាំងតំបន់កម្សាន្តមួយទៀត ដែលប្រឈមនឹងឈានដល់ការបិទទាំងស្រុង ដោយសារតែចំនួនភ្ញៀវធ្លាក់ចុះ យ៉ាងគំហុក ខណៈដែលពួកគេមិនអាចនឹងទ្រទ្រង់ នូវចំណាយប្រតិបតិ្តការប្រចាំខែរបស់ពួកគេ ខណៈដែលសណ្ឋាគារខ្លះចំណាយប្រតិបត្តិការក្នុងមួយខែ ជាង១០ម៉ឺនដុល្លារ។

លោកសយ សុភាព នឹងរៀបចំឲ្យមានសម្របសម្រួល ឱ្យមានសិក្ខាសាលាវេទិកាមួយ ដើម្បីពិភាក្សាទៅលើបញ្ហានេះ ដែលគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ ២០២០ នៅលើទឹកដីខេត្តសៀមរាបតែម្ដង។

លោកសហប្រធាន សសកច  រំពឹងយ៉ាងមុតមាំថា ស្ថាប័នពាក់ព័ន្ធនឹងអញ្ជើញចូលរួមនៅក្នុង វេទិកាពិភាក្សាមួយនេះ ដើម្បីស្ដាប់នូវការលើកឡើងដែលជាកង្វល់និងបញ្ហាញប្រឈមនានា របស់ប្រតិបត្តិករនាខេត្តសៀមរាប៕

To Top