បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាងយី បាននិយាយថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការ រំលោភបំពានអំណាច ដោយប្រើកម្លាំង ហើយលោកបន្ថែមថា អាកប្បកិរិយាប្រថុយប្រថាន របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន រំលោភលើបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់សមភាគីអ៊ីរ៉ង់ លោក...
បរទេស៖ អគ្គិសនីរដ្ឋ EVN របស់ប្រទេសវៀតណាម នឹងទិញអគ្គិសនីប្រហែល ១,៥ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំពីប្រទេសឡាវ សម្រាប់រយៈពេល ២ ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ ២០២១ តទៅ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខា កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនអគ្គិសនីវៀតណាម...
ភ្នំពេញ ៖ ទម្លាប់នៃប្រជាពលរដ្ឋខ្មែរ ភាគច្រើនបុរស មិនបោះបង់ចោលឡើយ ការបត់ជើងតូចគ្មាន សណ្តាប់ធ្នាប់ ពោលកន្លែងណា ក៏អាចធ្វើទៅបាន ទោះបីជានៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តក្តី ។ ប៉ុន្តែការបត់ជើងតូច នៅតាមទីជនបទ តាមបណ្តាខេត្ត មិនជាបញ្ហាចោទទេ តែអ្វីដែលមិនសមគួរគឺ ការបត់ជើងតូចនៅរាជធានីភ្នំពេញតែម្តង ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ ធ្នាប់សាធារណៈ ។ ជាពិសេសបើភ្ញៀវទេសចរណ៍...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានប្រកាសបិទ សម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រោយពីបានបើកសម័យប្រជុំ៣ខែរួចមក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភានៅថ្ងៃទី៦ មករា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែនេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន២០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ចំណែកថ្នាក់ដឹកនាំ...
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ គាត់ជាអ្នកធ្វើនំលក់ផ្ទះជាប់និងផ្ទះឆេះដំបូង គេរូបគាត់កំពុងតែធ្វើនំស្រាប់ មានអណ្ដាតភ្លើងឆេះចេញមកខាង ក្រោយផ្ទះលក់បាយគាត់ ក៏រត់ចេញមកខាងក្រៅ ហើយស្រែកឆោឡោផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ និងនាំគ្នារាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទង...
ញូវយ៉ក:ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី៥ ខែមករានេះ បានសរសេរថា ក្រុមបាតុករប្រឆាំង នឹងសង្គ្រាមរាប់រយនាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅត្រង់តំបន់អគារពាណិជ្ជកម្មធំបំផុត របស់ទីក្រុងមានឈ្មោះថា Times Squareនាទីក្រុងញូវយ៉ក។ បាតុកម្មនេះ ត្រូវបានគេជឿ ជាក់ថា បានធ្វើឡើងនៅបន្ទាប់ពីមានការវាយប្រហារ តាមអាកាសរបស់អាមេរិក នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិ Baghdad ដោយជាលទ្ធផល...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីនៅមន្ទីរពេទ្យ នៅក្នុងក្រុងហុងកុង បានប្រកាសអំពីសញ្ញាប្រុងប្រយ័ត្នក្នុងកម្រិតមួយ “គ្រោះថ្នាក់បំផុត” កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈដែលជំងឺចម្លែក ដែលជាជំងឺរលាកសួតបានផ្ទុះឡើង នៅដែនដីកោះសំខាន់របស់ប្រទេសចិន បន្តឆ្លងរាលដាលកាន់តែខ្លំាងឡើងៗ ។ ការឆ្លងជំងឺ ត្រូវបានគេរាយការណ៍ជាលើកដំបូង កាលពីថ្ងៃទី២៤...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានប្រើឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ដើម្បីទម្លាក់ស្បៀង នៅគ្រាដែល មានការវាយប្រហារ ដោយគ្រោះទឹកជំនន់ នៅក្នុងសហគមន៍ ជាច្រើន កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយ បានកើនឡើងដល់...
ភ្នំពេញ៖ ក្រៅពីជួបជាមួយតំណាង ស្ថានទូតនិងថ្នាក់ដឹកនាំ មកពីបណ្ដាប្រទេស លោកខាងលិច និងសហភាពអឺរ៉ុប នៅឆ្នាំចាស់លោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ នឹងទទួលជួប សមាជិកសភា និងសង្គមស៊ីវិល ស៊ុយអែត នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះបន្ថែមទៀត។ យោងតាមហ្វេសប៊ុក របស់លោក មុត...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកតវ៉ា រាប់ពាន់នាក់នៅ បានប្រមូលផ្តុំគ្នា នៅទីប្រជុំជនមួយ នៅជិតព្រំដែន ដើម្បីស្វែងរក ការរក្សាឲ្យបាន ក្នុងការដាក់សម្ពាធ ទៅលើរដ្ឋាភិបាល ដោយចង់ទាមទារ ឲ្យមានលទ្ធិប្រជាធិបតេយ្យ ។...