ព័ត៌មានជាតិ

អគ្គិភ័យ បានឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់ប្រមាណជាង ១០០ខ្នង ទាំងកណ្ដាលយប់អធ្រាត នៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ គាត់ជាអ្នកធ្វើនំលក់ផ្ទះជាប់និងផ្ទះឆេះដំបូង គេរូបគាត់កំពុងតែធ្វើនំស្រាប់ មានអណ្ដាតភ្លើងឆេះចេញមកខាង ក្រោយផ្ទះលក់បាយគាត់ ក៏រត់ចេញមកខាងក្រៅ ហើយស្រែកឆោឡោផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ និងនាំគ្នារាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទង ហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រើន គ្រឿងមកបាញ់ពន្លត់។

សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធហេតុការណ៍គ្រោះ អគ្គិភ័យខាងលើនេះ មិនមានមនុស្សរងរបួសនោះទេ ដោយរងការខូចខាតសំភារះ មួយចំនួនធំនិងផ្ទះប្រជាពលរដ្ឋ១៥១ខ្នង ត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុនៃការឆាបឆេះខាងលើ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី រីឯរថយន្តពន្លត់អគ្គិភ័យមកចំនួន៤១គ្រឿងនិងប្រើប្រាស់ អស់ទឹក៤១ឡាន ហើយអគ្គិភ័យនេះបានរលត់ទៅវិញ ទាំងស្រុងនៅ៣និង១០យប់ថ្ងៃដដែល ៕

To Top