ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសអាសន្នមួយដែលព្រមានអំពីសញ្ញា ប្រុងប្រយ័ត្នពណ៌ក្រហម អំពីអាកាសធាតុចុះត្រជាក់ខ្លាំងដែលបន្ត កើតមានឡើងនៅក្នុងតំបន់ ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ គេបានដឹងថា ប្រទេសឥណ្ឌា បានរងនូវសម្ពាធទាប ដោយមានអាកាសធាតុចុះត្រជាក់ខ្លាំង ដោយគេឃើញពលរដ្ឋជាច្រើនបាននាំគ្នា ដុតភ្លើងដើម្បីទប់ទល់នឹង ភាពត្រជាក់ ។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ៖ រយៈពេល ១២ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២.២០៥.៦៩៧នាក់ ខណៈចំណូលបានពីការលក់បណ្ណ ចូលទស្សនាចំនួន ៩៩.០៨៨.៨៩៤ដុល្លារ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២០៨.៤៣០នាក់, ចំណូលដែលទទួលបាន ពីការលក់បណ្ណមានចំនួន ៩.៥៣៣.៤២០ដុល្លារ។...
អាទែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ក្រសួងដឹកជញ្ជូនរបស់ក្រិច បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមចោរសមុទ្រ បានបើកការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ប្រទេសក្រិច ដែលបានបោះយុទ្ធថ្កាក្នុងចម្ងាយ ៣,៧គីឡូម៉ែត្រ នៃកំពង់ផែ Limboh នៅក្នុងប្រទេសកាមេរ៉ូន ដោយក្នុងនោះមានសហសេវឹកចំនួន ៨នាក់ត្រូវបានចាប់ជម្រិត ។ ក្រសួងបានប្រកាសឲ្យដឹង នៅលើបណ្តាញផ្ញើរសារ អេឡិចត្រូនិចមួយថា...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា លោក Fida Mohammad Paikan មន្ត្រីមួយរូបមកពីក្រសួងសុខភាព សាធារណៈបានលើកឡើងថា យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ ដោយសារខ្យល់កខ្វក់ ដែលបានកើតឡើងនៅទីនេះ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។ លោក Paikan បាននិយាយថា បញ្ហាខ្យល់កខ្វក់...
ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០ សូម សម្តេច តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ក្រោមការដឹកនាំរបស់សម្តេច ដ៏ឈ្លាសវៃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ធ្វើអោយវិស័យអចលនទ្រព្យប្រទេសកម្ពុជារីកចម្រើនលូតលាស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀតនៅលើពិភពលោក។...
ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០ សូម សម្តេច ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែ រីកចម្រើន ថ្កុំថ្កើនថែមទៀត។ សូម សម្តេច បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ជួបតែសុភមង្គល...
ញូដេលី៖ ច្បាប់ដែលបានធ្វើវិសោធនកម្ម ដោយប្រទេសឥណ្ឌា កាលពីដើមខែធ្នូ ដើម្បីផ្តល់សិទ្ធិជាពលរដ្ឋ ដើម្បីធ្វើទុក្ខបុកម្នេញ ផ្នែកសាសនា ដល់ជនជាតិដើមភាគតិច មកពីប្រទេសម៉ូស្លីម ចំនួនបី នៅតាមព្រំដែនរបស់ខ្លួន បានបង្កឱ្យមានការតវ៉ា រីករាលដាលពាសពេញ ប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការតវ៉ាជុំវិញ ច្បាប់វិសោធនកម្ម...
សេអ៊ូល៖ អតីតនាយករដ្ឋមន្រ្តី កូរ៉េខាងជើងលោក ប៉ាក់ ផុងជូ ដែលត្រូវបានគេចាត់ទុក ជាមនុស្សមានឥទ្ធិពល លំដាប់លេខ ៣ នៅក្នុងឋានៈអំណាច របស់ទីក្រុងព្យុងយ៉ាង បានអវត្តមានពីការប្រជុំ គណបក្សពលករសំខាន់ សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដែលជំរុញឱ្យមានការសង្ស័យ អំពីអ្វីដែលបានកើតឡើង ចំពោះលោក។ លោក ប៉ាក់ មានអាយុ ៨០ឆ្នាំ ជាសមាជិក...
បរទេស៖ កីឡាករ Cristiano Ronaldo ដែលជាកីឡាករ បាល់ទាត់អន្តរជាតិ និងជាខ្សែប្រយុទ្ធឆ្នើម របស់ក្រុមសេះបង្កង់ Juventus ត្រូវបានគេស្គាល់ មិនត្រឹមតែ ចំពោះសមិទ្ធផល កីឡារបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការស្រឡាញ់ ភាពប្រណីត របស់គាត់ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា...
TORONTO៖ ព្យុះទឹកកកមួយ បានធ្វើឱ្យជើងហោះហើរ រាប់សិប ត្រូវលុបចោល និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានថាមពលប្រើប្រាស់ នៅភាគខាងកើតខេត្ត Ontario និង ទីក្រុង Quebec ។ ទិន្នន័យរបស់ FlightAware បង្ហាញថា ជើងហោះហើរចំនួន ៦៣ ត្រូវបានលុបចោល នៅអាកាសយានដ្ឋាន អន្តរជាតិ Montreal-Trudeau...