ភ្នំពេញៈសម្ដេចពិជ័យ សេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ទោះបីព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបញ្ចប់ តែការគំរាមកំហែងរបស់កូវីដ-១៩នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ ដូច្នេះត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ តាមរយ:គេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចទៀ បាញ់បានលើកឡើងយ៉ាងដូច្នេះថា” ការគំរាមកំហែងរបស់មេរោគកូវីដ-១៩ គឺនៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ បើទោះជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់ហើយក៏ដោយ។...
ភ្នំពេញ ៖ ស្រ្តីជនជាតិចិន២នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ ត្រូវបានអាជ្ញាធរកម្ពុជា បណ្តេញចេញនិងបោះត្រាឲ្យចូលវិញផងដែរ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០ នាទី ដោយបានសហការជាមួយ លោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ...
ភ្នំពេញ ៖ ឯកអគ្គរាជទូតរង លោក Luke Arnold នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានចុះចែកសម្ភារៈជំនួយគ្រោះទឹកជំនន់ ចំនួន ៦០០ កញ្ចប់ ដល់អង្គការតំណាងជនពិការ នៅខេត្តបាត់ដំបង។ ជំនួយនេះ ជាជំនួយបន្ត បន្ទាប់ពីឯកអគ្គរាជទូត Kang បានចែកសម្ភារៈជំនួយគ្រោះទឹកជំនន់ នៅខេត្តកំពង់ស្ពឺ កាលពីដើមសប្តាហ៍កន្លងមក។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុកទូត។ អូស្រ្តាលីបានផ្តល់ជំនួយជា អង្ករចំនួន...
តូក្យូ៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នៅថ្ងៃសុក្រម្សិលមិញនេះ បានបើកកិច្ចប្រជុំដំបូងនៃកិច្ចពិភាក្សាសេដ្ឋកិច្ចថ្មីរបស់ភាគីទាំងពីរ នៅពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តបង្ហាញការគាំទ្រដោយសំឡេងទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងនៅពេលវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីចិនដីគោក។ ការសន្ទនាភាពជាដៃគូរវិបុលភាពសេដ្ឋកិច្ចគ្របដណ្តប់លើបញ្ហាជាច្រើនរួមមានបណ្តាញ 5G ជំនាន់ក្រោយ និងសន្តិសុខទូរគមនាគមន៍ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន ដកក្រុមហ៊ុនចិនចេញពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលត្រូវបានប្រើនៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេស និងទឹកដីដែលមានគំនិតដូចគ្នា។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាគឺជា“ ឱកាសដើម្បីបន្តការងារនៅក្នុងវិស័យ...
បរទេស៖ ចំនួនករណីឆ្លងវីរុសថ្មីក្នុងប្រទេសកូរ៉េខាងត្បូងបានកើនលើសពី ៣០០ នាក់ ចំនួន៤ថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃសៅរ៍ដោយសារការរាលដាលនៃចង្កោមនៅពាសពេញប្រទេស ដែលធ្វើឱ្យមានការព្រួយបារម្ភលើរលកទី៣នៃការរាតត្បាតវីរុសនេះ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមចំនួន ៣៨៦ ករណីឆ្លងថ្មីលើជំងឺ ក្នុងនោះមានការឆ្លងមេរោគក្នុងស្រុកចំនួន ៣៦១ ករណី...
វ៉ាស៊ីនតោន៖ ស្ទើរតែគ្រប់រដ្ឋទាំងអស់ បានប្រកាសអាសន្ន ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនប្រជាជនទូទាំងប្រទេស បានកើនឡើងយ៉ាងលឿន ជាងពេលមុនៗ ដោយប្រទេសនេះ បានរាយការណ៍ថា មានការឆ្លងចំនួន ២,៧ លានករណី ដែលគួរឱ្យកត់សម្គាល់ ចាប់តាំងពីដើមខែនេះ។ នេះជាមូលហេតុ ដែលអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាជាក្រុម ក្នុងថ្ងៃឈប់សម្រាក គឺជាគំនិតមិនល្អ ក្នុងអំឡុងពេលមានជំងឺរាតត្បាត កាលពីថ្ងៃសុក្រមានអ្នកឆ្លងថ្មីជាង...
តូក្យូ៖ បណ្ដាមេដឹក នាំមកពីសេដ្ឋកិច្ចប៉ាស៊ីហ្វិកចំនួន ២១ ហៅកាត់ថា APEC នៅថ្ងៃសុក្រម្សិលមិញនេះ បានឯកភាពលើភាព ចាំបាច់ក្នុងការបន្តធ្វើពាណិជ្ជកម្មសេរី និងបើកចំហ ដើម្បីជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ខណៈបានចេញសេចក្តីប្រកាស រួមលើកដំបូងរបស់មេដឹកនាំក្នុងរយៈពេល ៣ ឆ្នាំ។ មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...
សេអ៊ូល ៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានរិះគន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានចាត់ទុកកម្មវិធីអវកាស ខាងក្រៅរបស់ខ្លួនថា ជាការគំរាមកំហែង ដោយហៅទីភ្នាក់ងារនេះថា ជាស្ថាប័នដែលមិនមានប្រជាធិបតេយ្យ និងលម្អៀង។ លោកគីម សុង ប្រធានបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីដើមសប្តាហ៍នេះដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើកំណែទម្រង់របស់ទីភ្នាក់ងារ...