ព័ត៌មានជាតិ

កម្ពុជាបណ្តេញស្រ្តី ជនជាតិចិន២នាក់ ចេញផុតពីប្រទេស និងបោះត្រា ហាមចូលវិញ៣ឆ្នាំ

ភ្នំពេញ ៖ ស្រ្តីជនជាតិចិន២នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ ត្រូវបានអាជ្ញាធរកម្ពុជា បណ្តេញចេញនិងបោះត្រាឲ្យចូលវិញផងដែរ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០ នាទី ដោយបានសហការជាមួយ លោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ។

ពួកគេទាំង២ធ្វើដំណើរតាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលកម្ពុជា រយៈពេល ០៣ឆ្នាំ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង២នាក់នេះ មាន ១. ឈ្មោះ SHI LIBAO ភេទស្រី អាយុ ៤០ឆ្នាំ និង២. ឈ្មោះ XU YING ភេទស្រី អាយុ ៣៤ឆ្នាំ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top