ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក...
បរទេស៖ មេដឹកនាំបាតុករឈ្មោះ Arnon Nampha ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីទើបតែត្រូវបានដោះលែង ពីពន្ធនាគារឈៀងម៉ៃ ដោយនៅក្រៅឃុំ ហើយត្រូវបានគេនាំទៅខេត្ត Pathum Thani ហើយបន្ទាប់មក ទៅកាន់ប៉ុស្តិ៍ប៉ូលិស Chana Songkhram ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា...
បរទេស៖ ក្រុមសកម្មជនគាំទ្រ របបរាជានិយម បានបង្ហាញខ្លួន នៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ ដោយស្នើសុំឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “ សង្គ្រាមកូនកាត់” នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមនេះដឹកនាំដោយតារាចម្រៀង Haruethai “Ooh”...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ មានប្រជាជនស្លាប់ ដោយជំនន់ទឹកភ្លៀង កើនឡើងដល់ចំនួន៤៣នាក់ ហើយ។ ក្នុងលិខិត របសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដ រាយបានឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ ប្រជាជនប្រមាណ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ៥៩៤,៣៨៨នាក់...
ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។ ពិធីចែកអំណោយបានធ្វើឡើង នៅក្នុងបណ្ដាខេត្ត ដែលរងទទួលផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់...
បាងកក៖ ក្រុមបាតុករនៅប្រទេសថៃ បានពង្រីកការតវ៉ា របស់ពួកគេជាអន្តរជាតិ ដោយដើរដង្ហែទៅកាន់ ស្ថានទូតអាល្លឺម៉ង់ ដើម្បីអំពាវនាវដល់រដ្ឋាភិបាល អធិការបតីលោកស្រី Angela Merkel ដើម្បីស៊ើបអង្កេតថា តើព្រះមហាក្សត្រថៃ បានប្រើអំណាចនយោបាយ អំឡុងពេល ដែលទ្រង់បានបន្ត នៅឯទីក្រុងបាវ៉ារៀ ឬយ៉ាងណា។ ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាព ខណៈដែលកំពុងរិះគន់សភាផ្ទាល់របស់ពួកគេ ដែលបានចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល ២ ថ្ងៃនៅព្រឹកថ្ងៃច័ន្ទ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំគម្រោង ចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍។ ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម លើកទី២ ក្រោមអធិបតីភាព លោក អូន...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ២០.៥៥ លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ “គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប” ។ យោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់ JICA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) កំពុងរៀបចំវិធានការ តបតប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបញ្ជាក់ពីសិទ្ធិសងសឹក របស់សហភាពអឺរ៉ុប ក្នុងប្រតិកម្មតប ទៅនឹងការឧបត្ថម្ភធនខុសច្បាប់ ដល់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង របស់សហរដ្ឋអាមេរិក។ ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គភាពដោះស្រាយវិវាទ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់សិទ្ធិជាផ្លូវការ ដល់សហគមន៍អ៊ឺរ៉ុប នៅព្រឹកថ្ងៃដដែលនោះ...