ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយឥត សំណងជាង ២០លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ២០.៥៥ លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ “គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប” ។

យោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់ JICA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ហិរញ្ញប្បទាននេះ គឺក្នុងគោលបំណង ស្តារឡើង វិញនូវអាគារមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរ ពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អ គុណភាព សេវាថែទាំសុខភាព និងពង្រីកការគ្រប ដណ្តប់លើសេវា ថែទាំសុខភាព នៅក្នុងតំបន់ក្រោមកិច្ចសហការ រវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ ចៃកាប្រចាំនៅកម្ពុជា ។

សូមបញ្ជាក់ថា គម្រោងទាំងនោះ នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែមិថុនា ឆ្នាំ២០២៣ ៕ ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top