ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុង ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណប កោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅកាន់ក្រុមប្រឆាំង នៅខាងក្រៅស្រុក ដែលបញ្ជាឲ្យសកម្មជន ធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា ឲ្យប្រយ័ត្នប្រពន្ធកូនរស់នៅក្នុងស្រុក។ ក្នុងនោះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរតួកគី បានចាប់ខ្លួនជនសង្ស័យ តិចបំផុត៤០នាក់ ពាក់ព័ន្ធនឹងករណី ស្លាប់មនុស្សជាច្រើននាក់ ដោយសារពុលស្រា នៅទូទាំងប្រទេសតួកគី ។ ក្រសួងបានឲ្យដឹងថា សរុបក្នុងចំណោមជនសង្ស័យ១០០នាក់ ត្រូវបានឃាត់ខ្លួន បានពាក់ព័ន្ធនឹងផលិតកម្ម និងដឹកជញញ្ជូន គ្រឿងស្រវឹង ។...
បច្ចុប្បន្នភាព លោកស្រី ជូ ជីឈុន (Zhu Zhiqun) សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យ Bucknell សហរដ្ឋអាមេរិក បាននិយាយថា មេដឹកនាំរបស់ប្រទេសចិន ចង់អោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្នុងអាណត្តិទី២នៅឆ្នាំ២០២០នេះ ដោយសារលោក ត្រាំ នឹងជួយពង្រីកឥទ្ធិពលចិនលើឆាកអន្តរជាតិកាន់តែខ្លាំងថែមទៀត ។ រយៈពេល៤ឆ្នាំកន្លងមកនេះ ក្នុងអាណត្តិទី១របស់លោក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៤៣២នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេលរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ១៥៦.៩០៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីថ្មីចំនួន២៦.៩៧៩នាក់ត្រូវបានចុះក្នុងបញ្ជី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់ និងគ្រោះបាក់ដី និងគ្រោះធម្មជាតិ ដ៏អាក្រក់ផ្សេងៗទៀត បានបង្កឲ្យមានភ្លៀងធ្លាក់ចុះ យ៉ាងខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម និងតំបន់ខ្ពស់រាបកណ្តាល ចាប់តាំងពីដើមខែតុលា ដែលបណ្តាលឲ្យស្លាប់មនុស្ស កើនឡើងដល់១៣០នាក់ ជាមួយគ្នានេះដែរ មានអ្នកបាត់ខ្លួនចំនួន១៨នាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ បានបង្ហាញមោទនភាពថា សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ ពិធីក្រុងពាលី មុនចាប់ដំណើរការ ការសាងសង់ ស្ពានពីរខ្សែ ឆ្លងកាត់ ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍកោះនរា និងទៅកាន់ផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែល សម្តេចតេជោ ហ៊ុន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីប្រទេសប៉ូឡូញលោក Andrzej Duda ត្រូវបានគេដឹងថាបានតេស្តរកឃើញវីជ្ជមានកូវីដ១៩។ ការប្រកាសដែលត្រូវបានធ្វើឡើងជាផ្លូវការ ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតីគឺលោក Blazej Spychalski កាលពីព្រឹកថ្ងៃសៅរ៍ដដែលនេះនៅលើបណ្តាញសង្គម។ លោក Spychalski បានបញ្ជាក់ដែរថាទោះបីជា យ៉ាងណាមកដល់ពេលនេះលោកប្រធានាធិបតីមានសុខភាពល្អជាធម្មតាហើយ ការទំនាក់ទំនងរវាងក្រុមគ្រូពេទ្យក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះជនជា តិប៉ូឡូញមានអ្នកឆ្លងកូវីដ១៩ សរុប២៤១ ៩៤៦នាក់មកហើយដោយក្នុងនោះ ក៏មានអ្នកបាត់បង់ជីវិតដល់ទៅ៤ ៣៥១នាក់ផងដែរ៕...
បរទេស៖ នៅថ្ងៃនេះមេដឹកនាំចិនជាច្រើននាក់ បានបង្ហាញក្តីសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយជម្លោះជុំវិញពាណិជ្ជកម្ម បច្ចេកវិទ្យានិងសន្តិសុខប្រសិនបើលោក Joe Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។ ប្រភពសរារព័ត៌មានបរទេសបានបញ្ជាក់ថា ទាំងសមាជិកសភាគណបក្សសាធារណរដ្ឋនិងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងអ្នកចូលរួមបោះឆ្នោតរបស់ពួកគេហាក់ដូចជាមិនចុះសម្រុងនឹងប្រកាន់យកវិធីសាស្រ្ត ឆ្ពោះទៅរកប្រទេសចិនដែលអាចធ្វើឱ្យមានជម្លោះកាន់តែច្រើនទៅមុខ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតនៅឡើយ។ គួរឲ្យដឹងដែរថាទំនាក់ទំនងចិន អាមេរិកបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះដោយសារជម្លោះជាច្រើន ទាក់ទងនឹងជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ផងបញ្ហាបច្ចេកវិទ្យាពាណិជ្ជកម្មសន្តិសុខ និងការធ្វើចារកម្មជាដើមផង៕ ប្រែសម្រួល៖ស៊ុនលី