ព័ត៌មានអន្តរជាតិ

ចិនសង្ឃឹមថា នឹងមានស្ថានភាពល្អប្រសើរ បើលោក Biden ជាប់ឆ្នោត

បរទេស៖ នៅថ្ងៃនេះមេដឹកនាំចិនជាច្រើននាក់ បានបង្ហាញក្តីសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយជម្លោះជុំវិញពាណិជ្ជកម្ម បច្ចេកវិទ្យានិងសន្តិសុខប្រសិនបើលោក Joe Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។

ប្រភពសរារព័ត៌មានបរទេសបានបញ្ជាក់ថា ទាំងសមាជិកសភាគណបក្សសាធារណរដ្ឋនិងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងអ្នកចូលរួមបោះឆ្នោតរបស់ពួកគេហាក់ដូចជាមិនចុះសម្រុងនឹងប្រកាន់យកវិធីសាស្រ្ត ឆ្ពោះទៅរកប្រទេសចិនដែលអាចធ្វើឱ្យមានជម្លោះកាន់តែច្រើនទៅមុខ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតនៅឡើយ។

គួរឲ្យដឹងដែរថាទំនាក់ទំនងចិន អាមេរិកបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះដោយសារជម្លោះជាច្រើន ទាក់ទងនឹងជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ផងបញ្ហាបច្ចេកវិទ្យាពាណិជ្ជកម្មសន្តិសុខ និងការធ្វើចារកម្មជាដើមផង៕

ប្រែសម្រួល៖ស៊ុនលី

To Top