បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថាពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទបន្តទៀត បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយកន្តើយនឹងឱសានវាទកំណត់ត្រឹមម៉ោង ១០ យប់របស់ពួកគេដើម្បីលោកលាលែងពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ បានឱ្យដឹងថា នៅពេលអ្នកសារព័ត៌មានថាតើលោកនឹងចុះចេញពីតំណែងដែរឬទេ? ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយយ៉ាងស្រួលថា “ នឹងមិនចុះនោះទេ” បន្ទាប់ពីការបន់ស្រន់ព្រះពុទ្ធសាសនានៅវត្ត...
ព្រុចសែល៖ ស្ថានភាពសេដ្ឋកិច្ចទូទៅស្ថានភាពហិរញ្ញវត្ថុសាធារណៈការធ្វើអន្តោប្រវេសន៍ និងសុខភាព គឺជាក្តីបារម្ភកំពូលរបស់ពលរដ្ឋសហភាពអឺរ៉ុប (EU) បើយោងតាមការស្ទង់មតិ Standard Eurobarometer ចេញផ្សាយកាលពីថ្ងៃសុក្រ។ ការស្ទង់មតិនេះធ្វើឡើងក្នុងខែកក្កដា និងសីហាក្នុងចំណោមមនុស្សជិត ២៧.០០០ នាក់។ ការស្ទង់មតិនេះរកឃើញថា ប្រជាជនអឺរ៉ុប ៦៤ ភាគរយគិតថាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេ គឺមិនល្អហើយ ៤២ ភាគរយគិតថាសេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេ នឹងងើបឡើងវិញពីផលប៉ះពាល់អវិជ្ជមាន នៃការរាតត្បាតជំងឺកូវីដ-១៩...
បរទេស៖ និស្សិតហុងកុងបានសន្យាគាំទ្រចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ បន្ទាប់ពីរលកបាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឱ្យរញ្ជួយរដ្ឋធានីអស់រយៈពេលជាងមួយសប្តាហ៍មកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករកំពុងស្វែងរកការបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំរដ្ឋប្រហារយោធា ដែលត្រូវបានតំឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ ពួកគេក៏កំពុងអំពាវនាវឱ្យមានការធ្វើវិសោធនកម្ម ធម្មនុញ្ញប្រជាធិបតេយ្យ និងកំណែទម្រង់រាជាធិបតេយ្យផងដែរ។ ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល កំពុងបង្កឱ្យមានការស្រែកតវ៉ានៅបរទេស។ កាលពីថ្ងៃច័ន្ទសកម្មជនហុងកុងបានប្រមូលផ្តុំគ្នា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១៥៦.៤៧១នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន៥៧១នាក់បានស្លាប់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៣០.០២៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់៥.៣៥៣.៦៥៦នាក់ ។ ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងដោយសារជំងឺឆ្លងរាតត្បាតនៅទូទំាងពិភពលោក ដែលស្ថិតក្នុងលំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឈរក្នុងលំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេ...
បរទេស៖ ប្រទេសអូស្រ្តាលីនឹងផ្តល់ថវិកាចំនួន ១០០ ០០០ ដុល្លារអូស្រ្តាលី ឬស្មើនឹង៧១ ៣៩០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។ ជំនួយត្រូវបានប្រកាសនៅថ្ងៃសុក្រដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅប្រទេសវៀតណាមលោក Robyn Mudie ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់កណ្តាលរបស់វៀតណាម...
ភ្នំពេញ៖ ក្រោយតាមដានអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួនរួចមក ក្រសួងធនធាន និងឧតុនិយម បានប្រកាសថា កម្ពុជាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ខ្លាំង។ សេចក្តីជូនដំណឹងនៅថ្ងៃ២៥ តុលា នេះបានឲ្យដឹងថាក្នុងនោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ...
ភ្នំពេញ៖ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានឧបត្ថម្ភអង្ករ ចំនួន១០០តោន សម្រាប់ចែកជូនបន្ត ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។ សម្រាប់ ការចូលរួមឧបត្ថម្ភ អង្ករនាឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង...
បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញាគឺមានចំនួនច្រើនជាងផ្លូវចំនួន ១៧ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន, នេះបើយោងតាមរបាយការណ៍របស់មន្ទីរសំណង់ក្រុងដែលបានដាក់ជូនស្ថាប័ននីតិប្បញ្ញត្តិទីក្រុង...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសុក្របានថ្កោលទោសការធ្វើឱ្យប្រក្រតីនៃទំនាក់ទំនងរវាងស៊ូដង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ប្រធានាធិបតីប៉ាឡេស្ទីនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានថ្កោលទោស និងការបដិសេធ ចំពោះការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ដែលដណ្តើមយកទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា“ គ្មាននរណាម្នាក់មានសិទ្ធិនិយាយក្នុងនាមប្រជាជនប៉ាឡេស្ទីន និងបុព្វហេតុប៉ាឡេស្ទីនបាននោះទេ” ។ នៅក្នុងនោះដែរ ក៏បានឲ្យដឹងផងដែរថា ផ្លូវទៅកាន់សន្តិភាពពេញលេញ និងយុត្តិធម៌ត្រូវតែផ្អែកលើច្បាប់អន្តរជាតិ ដំណោះស្រាយនៃភាពស្របច្បាប់អន្តរជាតិ និងឯកសារយោងជាក់លាក់តាមរបៀប...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយ រំលោភអធិបតេយ្យភាពជាតិ ឬបំបែកទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយនឹងអាចប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ស៊ី ជីនពីងថា « យើងនឹងមិនដែលអង្គុយមើលអ្វីដែលខូចខាត ដល់អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិរបស់យើងឡើយ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ឬកម្លាំងណាមួយ មករំលោភបំពាននិងបែងចែកទឹកដីដ៏ពិសិដ្ឋ...