សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងលើសពី១៥៥.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៥៦៦នាក់ដោយសារវីរុសកូរ៉ូណា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥៥.៤០៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នានេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន២៤.៨១៨នាក់...
ហុងកុង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩បានបន្តរាលដាលនៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន៉ឡើង់ដល់៧.៦៥១.១០៧នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មីចំនួន៤.២៦៧នាក់ ។ ក្រសួងសុខាភិបាល សហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់៧.៦៥១.១០៧នាក់ ដែលតួលេខនេះបានកើនឡើង ក្រោយពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥៤.០៤៤នាក់ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការជាមួយកម្លាំង នាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការសម្រប សម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងឧត្តម សេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលជាច្រើនមុខ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ ឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ ការឆ្លើយតបបន្ទាន់ ទៅនឹងវិបត្តិកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានដកចេញក្រឹត្យប្រទេសគ្រាមានអាសន្ន នៅទីក្រុងបាងកក ហើយបទបញ្ជាដែលពាក់ព័ន្ធ ចេញវិញហើយ ដោយមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា អំពើហឹង្សាបានបញ្ចប់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសនេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette...
ភ្នំពេញ៖ ខណៈសត្វផ្សោតកំពុងតែប្រឈមគ្រោះថ្នាក់ ដោយការនេសាទខុសច្បាប់នោះ លោកស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា ដើម្បីរក្សាបាននូវនិរន្តភាពនៃសត្វផ្សោត ត្រូវរួមគ្នាអភិរក្ស ពិចារណានិងដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកម្មវិធី សត្វផ្សោតទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ស្រ៊ុន លឹមសុង បានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចំអក និងផ្ដាំផ្ញើរទៅកាន់ក្រុមប្រឆាំងថា បើចង់ធ្វើសត្រូវជាមួយលុយ ធ្វើតែពួកគ្នាអ្នកឯងទៅ កុំមកបបួលសម្តេច គឺសម្ដេចមិនធ្វើជាមួយទេ ។ ការថ្លែងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីមាន ក្រុមប្រឆាំងបានបង្ហោះសារលើហ្វេសប៊ុកថា គណបក្ស ប្រជាជនកម្ពុជា ពេលមានទឹកជំនន់ក៏ដើររៃលុយ បាក់អគារក៏រៃលុយ កូវីដក៏រៃលុយ ។...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះតទៅ ផ្លូវក្នុងខេត្តកណ្តាល បើកដំណើរជាធម្មតា លើកលែងផ្លូវជាតិលេខ២, លេខ២០ និងផ្លូវលេខ៣៤ តែហាមរថយន្តដឹកទំនិញធុនធំ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាចិត្តបន្តប្រែក្លាយតំបន់សមរភូមិ និងព្រំ ដែនឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ មិត្តភាព និងសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង ខណៈកម្ពុជាសព្វថ្ងៃមានសុខសន្ដិភាព និងការអភិវឌ្ឍ។ ក្នុងពិធីចុះសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោបានរំលឹកថា...
ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិក ដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹង គ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិច ស្ទើរគ្រប់ទីកន្លែង នៅក្នុងប្រទេស។ ភ្លៀងធ្លាក់ជោគជាំ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្កជាទឹកជំនន់ ដែលប៉ះពាល់ ដល់ខេត្តចំនួន ១៩។ របាយការណ៍ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ បានប្រកាសថា យ៉ាងហោចណាស់ មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ២៩៤.៨៨០ នាក់) បានទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ ដែលក្នុងនោះ៩.៣៤៩ គ្រួសារត្រូវបានជម្លៀស ពីផ្ទះសម្បែង របស់ពួកគេ។ ចំនួននេះ អាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការខូចខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និងស្ពាន ។ល។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ នឹងត្រូវប្រើប្រាស់ ដើម្បីទិញអង្ករ ប្រមាណ ១០០ តោន ដែលមន្ត្រីនគរបាល នឹងយកទៅចែកជូន ដល់ជនរងគ្រោះដោយទឹកជំនន់។ ចេញមកទទួលថវិកា ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺលោក ឧត្តមសេនីយ៍ឯកចាន់ ស៊ីថា អគ្គស្នងការរង នគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា។ លោក ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័ស ចំពោះស្ថានភាព គ្រោះទឹកជំនន់ ព្រមទាំងជួយដល់ ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការ ជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍ បានចូលរួមឧបត្ថម្ភ យ៉ាងច្រើនដល់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ ទទួលបានជោគជ័យ ជាបន្តទៀត នៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន”។ ការឧបត្ថម្ភ ដល់នគរបាលជាតិ ត្រូវបានធ្វើឡើង នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានការចូលរួម ពីនាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រង ហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi...