ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ដកិច្ចសហការល្អក្នុងក្របខ ណ្ឌកិច្ចការពារអតិថិជន និងបន្ដផ្ដល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពា ល់ ដោយសារជំនន់ទឹកភ្លៀង។ តាមរយៈ សេចក្ដីជូនដំណឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ធនាគារជាតិ ថ្លែងការកោតសរសើរចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមសហការអនុវត្តយ៉ាងល្អ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញ...
ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំ ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបំពេញបែបបទ ឱ្យស្របទៅនឹងច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋាន គតិយុត្តិដែលពាក់ព័ន្ធនានា។ ក្នុងជំនួបជាមួយក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.)...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក ប្រជាធិបតេយ្យលោក ចូ បៃដិន ទំនងជានឹងចាត់វិធានការជាជំហានៗ ឆ្ពោះទៅរកប្រទេសកូរ៉េខាងជើង ជាមួយនឹងអត្ថប្រយោជន៍ទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ប្រសិនបើលោកជាប់ឆ្នោត។ ជាអតីតទីប្រឹក្សា ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រង ដោយអាវុធលោក Robert Einhorn ដែលបច្ចុប្បន្នលោក បម្រើការជាសមាជិកជាន់ខ្ពស់ នៅវិទ្យាស្ថានប៊្រុកឃីង បានប្រកាសថា យុទ្ធនាការសម្ពាធអតិបរិមា របស់ប្រធានាធិបតីលោក...
ភ្នំពេញ : កម្មករជនជាតិចិន បានប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើអគារកំពុងសាងសង់ មួយកន្លែង ដែលមានកម្ពស់ ២១ជាន់ ដោយសារតែមេការមិនព្រមបើកប្រាក់ខែអោយ ។ ហេតុការណ៍នេះស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងតែរិះរកមធ្យោបាយ ដើម្បីយកជនជាតិចិន អោយចុះមកក្រោមវិញ៕
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក សម្រាប់ទំនិញកម្រិតមធ្យម ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ពីពីរឆ្នាំមុនទិន្នន័យ បានបង្ហាញកាលពីថ្ងៃពុធ ជាក់ស្តែងនៅខាងក្រោយ ជម្លោះពាណិជ្ជកម្មចិន – អាមេរិកដែលអូសបន្លាយពេល។ ប្រទេសកូរ៉េមានចំនួន ៥,២៩ ភាគរយនៃទីផ្សារសហរដ្ឋអាមេរិក សម្រាប់ទំនិញកម្រិតមធ្យម ដែលនាំចូល ក្នុងរយៈពេលពីខែមករា ដល់ខែមិថុនាដោយកើនឡើង...
ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹង ជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការផ្ដល់សេវា ទូរគមនាគមន៍ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។ ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែលរៀបចំរួមគ្នា ដោយ នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិ ក្រុមហ៊ុនអ៊ី-ម៉ាន់នី លោកPham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវានានា ដល់អតិថិជនរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់ តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិត តាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងក្រុមហ៊ុនឈានមុខគេ ផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។ ភាគីទាំងបី នឹងសហការគ្នា លើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូន នឹងផ្ដល់ជូនក្រុមហ៊ុន ព្រូដិនសលកម្ពុជា នូវសេវាហៅ និងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជន របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងតាមរយៈប្រព័ន្ធបង់ប្រាក់ អ៊ី-ម៉ាន់នី ឬគណនី តាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជា នូវដំណោះស្រាយ ដែលនឹងជួយសម្រួលដល់ការ ទូទាត់សំណង ពីព្រូដិនសលកម្ពុជា ទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់ គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងអាចផ្សព្វផ្សាយ ពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិតនៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។ ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅ ប្រើកម្មវិធីសុខភាព លើទូរស័ព្ទដៃ របស់ព្រូដិនសលកម្ពុជាឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃ សេវាថែមទៀតផង។ នាយកចាត់ការទូទៅ ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបី នឹងផ្ដល់ជូនអតិថិជន របស់ខ្លួន នូវសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតបំផុត”។ លោកបានបន្ថែមថា៖ “កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មី ក្នុងការបង់ប្រាក់សេវា ធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់ នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ ឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់ បច្ចេកវិទ្យាទំនើប ចុងក្រោយ ដើម្បីបម្រើសេវាកម្មដែលធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់ រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន”។ ...
ភ្នំពេញ៖ តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្រាប់ជួយ ដល់សាលាមត្តេយ្យសហគមន៍នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភារទាំងនេះដល់សាលាមត្តេយ្យសិក្សាចំនួន ៣.០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យកុមារប្រមាណ ៧០.០០០ នាក់...
បរទេស ៖ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រកាសមូលនិធិអភិវឌ្ឍន៍ ៣ពាន់លានដុល្លារ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីលើកកម្ពស់សហប្រតិបត្តិការ សេដ្ឋកិច្ចនិងការវិនិយោគ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកភាគខាងជើង ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មូលនិធិ...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជាបានថ្លែងថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានការ រីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស ការពង្រឹងប្រសិទ្ធ ភាពត្រួតពិនិត្យរបស់ធនាគារជាតិក៏ត្រូវបានកែលម្អជាបន្តបន្ទាប់។យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្រ្តី-បុគ្គលិក អគ្គនាយកដ្ឋានត្រួតពិនិត្យដែលត្រូវទទួលបានការផ្ទេរបញ្ចូល និងតែងតាំងថ្មី នៅថ្ងៃទី២១ ខែតុលា...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម)សាទរចំពោះការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ជួយសម្រួលបន្ធូរបន្ថយ លើកលែង និងពន្យារដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងការសងប្រាក់កម្ចី។ គ ប ម បន្តថា ការសម្រួលដល់ការសងប្រាក់កម្ចីជាវិធានការមួយ ក្នុងចំណោមវិធានការសំខាន់៣...