ព័ត៌មានជាតិ

គ ប ម សាទររាជរដ្ឋាភិបាល ឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ លើកលែង និងពន្យារឲ្យដល់ពលរដ្ឋ រងគ្រោះដោយជំនន់ ទឹកភ្លៀងសងប្រាក់

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម)សាទរចំពោះការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ជួយសម្រួលបន្ធូរបន្ថយ លើកលែង និងពន្យារដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងការសងប្រាក់កម្ចី។

គ ប ម បន្តថា ការសម្រួលដល់ការសងប្រាក់កម្ចីជាវិធានការមួយ ក្នុងចំណោមវិធានការសំខាន់៣ ដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍របស់ គបម កាលពីថ្ងៃទី១៨ តុលា ២០២០។

ផ្ទាំងពាណិជ្ជកម្ម

គ ប ម ជឿជាក់ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ នឹងសហការ ក្នុងកិច្ចការនេះ ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ មូលដ្ឋានក្នុងការផ្តល់ព័ត៌មានពីក្រុមគោលដៅ ប្រកបដោយភាព ជាក់លាក់និងទាន់ពេល ។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃ២០ តុលានេះ សម្តេចតេជោ បានអំពាវនាវឲ្យស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គប្បីបន្ធូរបន្ថយ លើកលែង និងពន្យារចំពោះពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងការសងប្រាក់ ៕

To Top