យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក ណេតាន់យ៉ាហ៊ូ និងលោក Yuli Edelstein រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលការចាក់វ៉ាក់សាំង...
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃ២០ ធ្នូនេះ បានផ្ញើសារជាសំឡេងទៅកាន់ពលករខ្មែរនៅថៃ ឲ្យជឿទុកចិត្តទៅលើរដ្ឋាភិបាលថៃចំពោះការគ្រប់គ្រងស្ថានការណ៍ផ្ទុះជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន។ សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ធ្នូថៃបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃ២០ ធ្នូ ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាមានករណីថ្មីមួយនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចំនួន១.៤១១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីមានអាយុ៤០ឆ្នាំ ដែលជាស្ត្រីជនជាតិបរទេស ដែលបានចូលមកកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ននេះ...
បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានចេញច្បាប់ថ្មីសម្រាប់ការពិនិត្យពិចារណា លើវិនិយោគបរទេស ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ហើយនេះគឺជាវិធានការកាន់តែធំទូលាយ ដែលចិនទទូចថា មិនមែនជាការគាំទ្រដល់ការគាំពារនិយម។ ប្រព័ន្ធត្រួតពិនិត្យ ដែលប្រកាសដោយគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិនេះ គ្រប់ដណ្ដប់លើវិនិយោគបរទេសនានា ក្នុងវិស័យយោធា និងការសម្រេចត្រួតពិនិត្យភាគហ៊ុននៅក្នុងវិស័យនានា ដូចជាវិស័យថាមពល ធនធានធម្មជាតិ កសិកម្ម អ៊ីនធឺណេត បច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុជាដើម។ តាមសេចក្តីរាយការណ៍ គណៈកម្មាធិការនោះ បាននិយាយប្រាប់ដូច្នេះថា...
បរទេស៖ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះ បានទុកពេល៧២ម៉ោងឲ្យមន្ត្រីការទូតរុស្ស៊ី ចាកចេញពីប្រទេស ក្រោយរដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធក្នុងអំពើចារកម្ម តាំងពីឆ្នាំ២០១៧មកម្ល៉េះ នេះបើតាមការនិយាយឲ្យដឹងពីក្រសួងការបរទេសប៊ុលហ្គារី។ ចំណែកស្ថានទូតរបស់រុស្ស៊ីប្រចាំនៅក្នុងទីក្រុង Sofia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្ដេញបុគ្គលិកការទូតនេះ គឺជារឿងគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយបន្តថា ទីក្រុងមូស្គូបានរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបវិញចំពោះបញ្ហានេះ។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ...
បរទេស៖យោងតាមយុទ្ធសាស្ត្រដែនសមុទ្រ៣សេវាកម្មថ្មីមួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងទ័ពជើងទឹក កម្លាំងម៉ារីន និងកងកម្លាំងការពារតំបន់ឆ្នេរ នឹងបន្តធ្វើការផ្តោតលើប្រទេសចិននិងប្រទេសរុស្ស៊ី ដោយសារតែកើនភាពគឃ្លើនលើដែនសមុទ្ររបស់ពួកគេ។ តាមសេចក្តីរាយការណ៍ ឯកសារយុទ្ធសាស្ត្រ ដែលមានចំណងជើងថា “គុណប្រយោជន៍នៅដែនសមុទ្រ” បានធ្វើការណែនាំឲ្យសេវាកម្មយោធាទាំង៣ ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវការរួមបញ្ចូលគ្នា ការធ្វើទំនើបកម្មដ៏ខ្លាំងក្លា និងបន្តសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តនិងដៃគូនានា។ ឯកសារនោះបានលើកឡើងថា កំណើននិងការធ្វើទំនើបកម្មដ៏ខ្លាំងក្លារបស់ចិននិងរុស្ស៊ី ក៏ដូចជាវិធីសាស្ត្រងើបឡើងរបស់ពួកគេ ក្នុងបរិយាកាសដែនសមុទ្រ បានគម្រាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ព្រមទាំងដៃគូនានា និងកំពុងតែបំផ្លាញ់ដល់គុណសម្បត្តិយោធាអាមេរិក៕ប្រែសម្រួល៖ប៉ាង...
ស៊ូវ៉ា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ដែនកោះ Fiji ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន០៤នាក់ ដែលជាលទ្ធផលសរុបនៅថ្ងៃសៅរ៍នេះ ដោយសាររងគ្រោះដោយព្យុះស៊ីក្លូន Yasa ដែលបានបោកបក់មកលើ់់ដែនកោះ ក្នុងរយៈពេល០២ថ្ងៃមកនេះ ។ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសដែនកោះ Fiji បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្លាប់ចុងក្រោយមានអាយុ៥០ឆ្នាំ រស់នៅភាគខាងលិចនៃដែនកោះនេះ នៅក្រុង Viti Levu...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Mercedes Benz នៅសប្តាហ៍នេះ បានប្រកាសបិទទ្វារបស់ខ្លួនជាផ្លូវការនូវរោងចក្រផលិតរថយន្តប្រណិតរបស់ខ្លួន មួយដែលមានទីតាំងនៅក្នុងប្រទេសប្រេស៊ីល។ ការប្រកាសក៏បានបញ្ជាក់ផងដែរថា ដោយសារបញ្ហាកូវីដ១៩ទើបធ្វើឲ្យមានការសម្រេចចិត្តចុងក្រោយមួយនេះហើយបញ្ជាក់ទៀតថារោងចក្រដែល ត្រូវបានបើកទ្វាដំបូងតាំងតែពីខែមិនាឆ្នាំ២០១៦នេះគឺស្ថិតនៅក្នុងតំបន់ Iracemapolis ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋ Sao Paulo នឹងត្រូវបិទទ្វាជាស្ថាពរនៅក្នុងខែធ្នូនេះហើយ។ យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនម្នាក់ ដែលមានឈ្មោះថាលោក Jorg Burzer បាននិយាយថាស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីល បានជួបប្រទះបញ្ហាលំបាកជាច្រើនឆ្នាំមកហើយជាពិសេសកាន់តែ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាធនាគារន ប្រទេសជប៉ុន បានប្រកាសកាលពី ថ្ងៃសុក្រម្សិលមិញហើយថានឹងបន្តកម្មវិធីកញ្ចប់ជំនួយសម្រាប់កិច្ចការងារ សហប្រតិបត្តិការណ៍ក្នុងរយៈពេលយ៉ាងហោចណាស់៦ខែទៀតពោល គឺរហូតដល់ខែកញ្ញាឆ្នាំក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃដោយធនាគារកណ្តាល ជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញក្នុងគោលបំណងដើម្បីឲ្យធនាគារក្នុងការជ្រើសយកវិធីដើម្បី បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ធនាគារកណ្តាលជប៉ុនឬ BOJ ក៏បានប្រកាស ជ្រើសយកជម្រើសក្នុងការបន្តអត្រាការប្រាក់ប្រមាណជា០,១ភាគរយដដែលសម្រាប់កំចី រយៈពេលខ្លីនិងអត្រាការប្រាក់សូន្យភាគរយសម្រាប់ កំចីរយៈពេលវែង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រសួងកាបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងផ្អាកការងារនៅស្ថានកុងស៊ុលពីរកន្លែងក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងពីបញ្ហាសុវត្ថិភាពនិងសន្តិសុខ នៅតាមស្ថានកុងស៊ុល ជាទីដែលប្រតិបត្តិការត្រូវបានកាត់បន្ថយ ដោយសារតែបញ្ហាជម្ងឺកូវីដ១៩។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដែលពិភាក្សាគ្នាជាមួយលោកឯកអគ្គរដ្ឋទូត John Sullivan បានសម្រេចចិត្តបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Vladivostok នៅតំបន់ភាគខាងកើត និងផ្អាកប្រតិបត្តិការនានា នៅស្ថានកុងស៊ុល នៅក្នុងទីក្រុង...