ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល ទទួលការចាក់ វ៉ាក់សាំងកូវីដ១៩

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីល្ងាចថ្ងៃសៅរ៍ ។

លោក ណេតាន់យ៉ាហ៊ូ និងលោក Yuli Edelstein រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលការចាក់វ៉ាក់សាំង នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba នៅក្រុង Tel Aviv ។

លោក ណេតាន់យ៉ាហ៊ូ ជានាយករដ្ឋមន្រ្តីគេបង្អស់ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅអ៊ីស្រាអ៊ែល នៅមុនពេលធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមឡើងនៅក្នុងប្រទេស ។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានមួយចំនួននៅឯ Sheba “នេះជាថ្ងៃដ៏អស្ចារ្យមួយ” ។ “ខ្ញុំជឿជាក់លើវ៉ាក់សាំងនេះ ហើយខ្ញុំបានចាក់វា នេះជាគំរូមួយ និងលើកទឹកចិត្តដល់ពលរដ្ឋដើម្បីទទួលការចាក់វ៉ាក់សាំង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top