ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានណែនាំទៅដល់ខេត្តជាប់ព្រំដែនថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរចូលមកកម្ពុជា ព្រោះ ខេត្តសាមុតសាខន នៃប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង។ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវបែបនេះបន្ទាប់ពីទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង...
បរទេស៖ Moderna នៅថ្ងៃសៅរ៍នេះ ត្រូវបានអាមេរិកប្រកាសទទួលស្គាល់ ជាផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស របស់ខ្លួន បន្ទាប់ពីវ៉ាក់សាំង របស់ Pfizer។ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសោរ៍នេះ បានឲ្យដឹងទៀតដែរថារដ្ឋបាលទទួលបន្ទុកកិច្ចការងារចំណីអាហារនិងឧិសថឬ FDA ទើប តែបានប្រកាសទទួលស្គាល់វ៉ាក់សាំងដំបូងបង្អស់ របស់ Pfizer មួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះហើយពេលនេះ វាក៏ត្រូវបានគេដឹងដែរថាកំពុងត្រូវបានចែកចាយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ បំផុត។ គួរឲ្យដឹងដែរថាក្រោយការប្រកាស...
កណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកណ្តាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ឃុំវិហារសួគ៌ រួមទាំងសហការី នាំយកអំណោយ ទៅចែកជូន ប្រជាពលរដ្ឋក្រីក្រខ្វះខាតជួបការលំបាក និងមានជម្ងឺ ១ គ្រួសារ ឈ្មោះ ពេញ សម្បូ...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តអាមេរិក ចុះបញ្ជីខ្មៅអង្គភាពនិងមន្ត្រីចិន ដោយពិពណ៌នាទង្វើនោះថា គឺជាការវាយប្រហារផ្លូវអារម្មណ៍ ចំពោះគោលនយោបាយចិនក្នុងទឹកដីរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានមានប្រសាសន៍នៅក្នុងអំឡុងពិធីមួយរៀបចំឡើងដោយសមាគមអាស៊ីថា មន្រ្តីជាន់ខ្ពស់អាមេរិកនានា កំពុងតែចូលរួមក្នុងទម្រង់នៃការចោទប្រកាន់ដោយគ្មានភស្តុតាង ទន្ទឹមនឹងការចង្អុលមកលើប្រទេសចិន និងមេដឹកនាំ គឺលោក ស៊ី ជីនពីង។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី បានប្រកាសចេញបញ្ជាជាផ្លូវការហើយក្នុងការបិទប្រទេសជាពិសេស ឱកាសបុណ្យគ្រិស្តម៉ាកដែលខ្លួនជឿជាក់ថា នឹងមានចំនួនការជួបជុំគ្នា ច្រើនពេកនិងដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃកូវីដ១៩សាជាថ្មី។ សេចក្តីប្រកាសដែលត្រូវធ្វើឡើងដោយភ្នាក់ងារ សេវាកម្មសុខភិបាលនិងកិច្ចការងារ បន្ទាន់បានបញ្ជាក់ថាប្រទេសនឹងត្រូវដាក់ឲ្យ ស្ថិតនៅក្រោមកម្រិតសញ្ញាក្រហមព្រម ទាំងការរឹតត្បិតជាពិសេសទៅ លើពិធីបុណ្យនានា។ ភោជនីយដ្ឋានហាងដែលមិនចាំបាច់ព្រមទាំង បារទាំងឡាយត្រូវតែបិទហើយលើកលែង តែការធ្វើដំណើរទៅធ្វើការងារ ប៉ុណ្ណោះត្រូវបានអនុញ្ញាតិ។ លើសពីនោះផងដែរការធ្វើដំណើរ ទៅសួរសុខទុក្ខ នៅតាមគ្រួសារនានា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលការពារសុខភាពរបស់ក្រុងហុងកុង (CHP) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៧០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៧.៩៦៩នាក់ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ករណីថ្មីក្នុងនោះរាប់ទំាងអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៤នាក់ ជាមួយគ្នានេះដែរ ចំនួន២៥ករណីមិនស្គាល់ច្បាស់ពីប្រភពចម្លងជំងឺ ។ យោងតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យនៅក្រុងហុងកុង បានឲ្យដឹងថា មានអ្នកជំងឺចំនួន១.១១៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះមាន៦១នាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសមួយចេញពីម្ចាស់អណ្តូងរ៉ែ បានឲ្យដឹងថា គ្រោះបាក់ដីមួយបានកើតឡើងនៅជិតទីតំាងនៃទំនប់ទឹក Brumadinho ២០១៩ នៅក្នុងប្រទេសប្រេស៊ីល បានសង្កត់បុរសម្នាក់ដែលជាកម្មករស្លាប់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសប្រេស៊ីល ឈ្មោះថា Vale SA បានឲ្យដឹងថា កម្មករ ជាបុគ្គលិករបស់អ្នកម៉ៅការ របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ក្នុងនោះដែរ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម (Social Network) ជាច្រើនបានបង្កើតឡើង សម្រាប់ផ្តល់ការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា ក្រឡេកមកមើល Facebook...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានបង្ហាញទិន្នន័យចុងក្រោយថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងសរុបលើសពី១០លាននាក់់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលមានអ្នកឆ្លងកើនដល់១០.០០៤.៥៩៩នាក់ ដែលមានអ្នកថ្មីចំនួន២៥.១៥២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យ បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៤៥.១៣៦នាក់ ដែលមានអ្នកជំងឺចំនួន៣៤៧នាក់ បានស្លាប់គិតចាប់ពីព្រឹកថ្ងៃសុក្រ ។ មានអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសចំនួន៣០៨.៧៥១នាក់...