ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដី កើតឡើងនៅទីតាំងអណ្តូងរ៉ែ ១កន្លែង នៅប្រេស៊ីល

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសមួយចេញពីម្ចាស់អណ្តូងរ៉ែ បានឲ្យដឹងថា គ្រោះបាក់ដីមួយបានកើតឡើងនៅជិតទីតំាងនៃទំនប់ទឹក Brumadinho ២០១៩ នៅក្នុងប្រទេសប្រេស៊ីល បានសង្កត់បុរសម្នាក់ដែលជាកម្មករស្លាប់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ។

ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសប្រេស៊ីល ឈ្មោះថា Vale SA បានឲ្យដឹងថា កម្មករ ជាបុគ្គលិករបស់អ្នកម៉ៅការ របស់ក្រុមហ៊ុន Vale បានត្រូវសង្កត់ដីពីលើនៅគ្រាដែលមានករណីបាក់ស្រុតដីកើត នៅទីតាំងអណ្តូងរ៉ែ Corrego do Feijao ។

នៅក្នុងឆ្នាំ២០១៩ ទំនប់ Brumadinho មានទីតាំងនៅក្រុង Brumadinho រដ្ឋ Minas Gerais ហើយម្ចាស់អណ្តូងរ៉ែ គឺ Vale ដែលបានកប់ស្លាប់មនុស្សអស់តិចបំផុត២៤៩នាក់ ៕

To Top