ភ្នំពេញ៖ លោក កឹម សុខា និងភរិយា ព្រមទាំងសហការីបានចូលរួមកាន់បិណ្ឌវេនទី៤ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។ លោកថា ចំពោះអ្វីដែលប្រពៃ និងរំភើបទៀតនោះ គឺបានជួបមុខគ្នាដោយផ្ទាល់ សួរសុខទុក្ខគ្នា ដោយក្តីនឹករលឹក ដោយក្តីស្រឡាញ់ រាប់អានគ្នា«ជាខ្មែរតែមួយ» នៅក្នុងវត្តអារាម តាមភូមិស្រុក ។ លោកបន្តថា ហើយនេះក៏ជាសេចក្តីប្រាថ្នារបស់លោកដែលចង់រួមរស់នៅនិងសាងកុសលផលបុណ្យជាមួយប្រជាពលរដ្ឋខ្មែរនៅលើទឹកដីនៃមាតុភូមិកម្ពុជា។...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យទៅកាន់បិណ្ឌទី ៤ នៅវត្តលង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១...
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច រួមជាមួយសប្បុរសជនមួយចំនួនទៀត នៅថ្ងៃសៅរ៍ ទី ០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួន ១៥២.៩៥០ដុល្លារ និង ៣៩លានរៀល ព្រមទាំងសម្ភារៈពេទ្យ និងគ្រឿងបរិភោគមួយចំនួន ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប...
ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ជាទិវា យល់ដឹងអំពីត្មាតអន្តរជាតិ២០២០ ដោយភ្ជាប់ជាមួយនូវសារដែលបញ្ជាក់យ៉ាងច្បាស់ថា «សត្វត្មាតត្រូវការជំនួយពីយើងទាំងអស់គ្នា ប្រសិនបើយើងចង់ឃើញមានវត្តមានសត្វត្មាតរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត»។នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WCS ។ សត្វត្មាត គឺជាអ្នកត្រួតពិនិត្យខ្យល់អាកាស ។ យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗនេះ ទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឲ្យដឹងថា សត្វត្មាតអាចហោះហើរ នៅលើអាកាសបាន កម្ពស់ ៦គីឡូម៉ែត្រ...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានណែនាំថា មន្ដ្រី បោះឆ្នោតនៅមូលដ្ឋាន ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តព្រះសីហនុ...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងជប៉ុន បានធ្វើកិច្ចចរចាតាមទូរស័ព្ទកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាផ្សេងទៀត។ កិច្ចពិភាក្សារវាងលោក Lee Do-hoon និងសមភាគីជប៉ុនលោក Shigeki Takizaki បានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូល ជំរុញឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់មករកកិច្ចពិភាក្សា និងស្វែងរកសន្ទុះ សម្រាប់ការជំរុញដោយឥតឈប់ឈរ ដើម្បីជំរុញសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ ភាគីទាំងពីរបានចែករំលែកការវាយតម្លៃអំពីស្ថានភាពថ្មីៗនេះនៅឧបទ្វីបកូរ៉េ ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាដទៃទៀត”៕...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រើប្រទេសកូរ៉េខាងជើង ជាលេសជាក់ស្តែង ដើម្បីច្រានចោលសំណួរចាក់ដោតទាក់ទងនឹងការចូលរួម ដែលអាចកើតមានរបស់រុស្ស៊ី នៅក្នុងការប៉ុនប៉ងធ្វើឃាតនាពេលថ្មីៗនេះលើមេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny។ ប្រធានាធិបតីអាមេរិក បានឲ្យដឹងថាប្រទេសរបស់លោក នឹងត្រូវពិនិត្យឱ្យបានហ្មត់ចត់ប្រសិនបើវាជាករណីនោះនៅពេលសួរថាតើលោកគិតយ៉ាងម៉េចចំពោះលទ្ធផលនៃការស៊ើបអង្កេតដោយប្រទេសអាល្លឺម៉ង់ ដែលថាឥស្សរជនប្រឆាំងរុស្ស៊ី គឺលោក Alexei Navalny ពិតជាត្រូវបានបំពុលផលិតដោយសូវៀត។ លោក ត្រាំ បានប្រកែកថាលោកបានរឹតតែតឹងរ៉ឹងលើប្រទេសរុស្ស៊ី...
បរទេស៖ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញប្រាប់រុស្ស៊ី នូវក្តីព្រួយបារម្ភរបស់ខ្លួន ជុំវិញឧប្បតិ្តហេតុមួយនៅក្នុងប្រទេសស៊ីរី ដែលកងទ័ពអាមេរិកមួយចំនួនបានរងរបួស ក្នុងខណៈដែលរថយន្តយោធារុស្ស៊ីមួយគ្រឿង បានបុកគ្នាជាមួយរថយន្តពួកគេ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោក...
ភ្នំពេញ ៖ សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌទី៤» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជាជំងឺឆ្លងរាតត្បាតសា ហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីការខិតខំអភិវឌ្ឍវ៉ាក់ សាំងបង្ការកំពុងមានវឌ្ឍនភាពល្អ គួរជាទីសង្ឃឹម តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នឹងបញ្ចប់ ហើយក៏គ្មានន ណារអាចទស្សន៍ទាយ អំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ របស់សង្គមជាតិនីមួយៗ។ ក្នុងកិច្ចប្រជុំកំពូលកម្មន្ដសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020)...