ព័ត៌មានអន្តរជាតិ

ប្រេសិតកំពូល នុយក្លេអ៊ែរកូរ៉េខាងត្បូង-ជប៉ុន ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ លើបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងជប៉ុន បានធ្វើកិច្ចចរចាតាមទូរស័ព្ទកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាផ្សេងទៀត។

 កិច្ចពិភាក្សារវាងលោក Lee Do-hoon និងសមភាគីជប៉ុនលោក Shigeki Takizaki បានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូល ជំរុញឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់មករកកិច្ចពិភាក្សា និងស្វែងរកសន្ទុះ សម្រាប់ការជំរុញដោយឥតឈប់ឈរ ដើម្បីជំរុញសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

 ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ ភាគីទាំងពីរបានចែករំលែកការវាយតម្លៃអំពីស្ថានភាពថ្មីៗនេះនៅឧបទ្វីបកូរ៉េ ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាដទៃទៀត”៕

ដោយ ឈូក បូរ៉ា

To Top