ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវកាលពី ថ្ងៃអង្គារលើប្រទេសជប៉ុន កុំឲ្យលូកដៃក្នុងបញ្ហាដែនដី របស់ខ្លួននៅហុងកុង ប៉ុន្មានម៉ោងបន្ទាប់ពី អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ប្រទេសជិតខាង បានសម្តែងការព្រួយបារម្ភ ជុំវិញការចាប់ខ្លួនសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក បានប្រាប់អ្នកយកព័ត៌មានថា “មិនមានកងកម្លាំងខាងក្រៅ ណាមួយត្រូវបានអនុញ្ញាតឱ្យ ជ្រៀតជ្រែកក្នុងទីក្រុងហុងកុងនោះទេ” ។ កាលពីថ្ងៃច័ន្ទមជ្ឍមណ្ឌល សារព័ត៌មានលោក Jimmy Lai...
តៃប៉ិ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិកលោក Alex Azar កាលពីថ្ងៃអង្គារបានធ្វើការរិះគន់ យ៉ាងខ្លាំងចំពោះប្រទេសចិន ចំពោះការមិនឲ្យកោះតៃវ៉ាន់ ចេញពីអង្គការសុខភាពពិភពលោក ដោយលើកឡើងថា កោះដែលគ្រប់គ្រងដោយខ្លួនឯង មានផ្តល់ជូនជាច្រើនលើបញ្ហាសំខាន់ៗ ដូចជាសុខភាពជាដើម។ ក្នុងនាមជាមន្រ្តីខុទ្ទកាល័យជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ដែលមកធ្វើទស្សនកិច្ចតៃវ៉ាន់ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ប្តូរការទទួលស្គាល់ការទូត ទៅប្រទេសចិន ក្នុងឆ្នាំ១៩៧៩ លោក Azar...
ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងផ្សាយផ្ទាល់ សន្និសីទ សារព័ត៌មាន ស្តីពីការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ មកលើប្រទេសកម្ពុជា ដែលរៀបចំអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៣ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៣ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទីព្រឹក នឹងរៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី ផលប៉ះពាល់ និងវិធានការឆ្លើយតប នឹងបញ្ហាប្រែប្រួល អាកាសធាតុ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមាន ដល់អភិបាលខណ្ឌទាំងអស់ ប្រយ័ត្នមានបញ្ហាប្រឈមមុខ ជាមួយក្រសួងមហាផ្ទៃ បើមានករណី មានក្លឹបកម្សាន្ត និងខារ៉ាអូខេ ពពាក់ពពូនគ្នា លួចបើកហើយត្រូវកងកម្លាំង សមត្ថកិច្ចបង្ក្រាបបានជាក់ស្ដែង...
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះបានចុះបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន ប្រមាណជិត៣០នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតទារប្រាក់ជនជាតិចិនដូចគ្នា នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ នឹងចុះដោះស្រាយករណីឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលរងបណ្ដឹងបៀតបៀនផ្លូវភេទ នគរបាលជានារីក្នុងអង្គភាព។ យោងតាមលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៤៣,៤៦២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖២១៨,៩០៩នាក់ អ្នកស្លាប់សរុបចំនួន៖ ៨,៥៤៣នាក់ ។ គិតត្រឹមយប់ថ្ងៃទី១២...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ពលករខ្មែរម្នាក់ឈ្មោះ វ៉ាន់ ឡុន ដែលបានជួប ឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទ បណ្តាលឱ្យលិចក្នុងសមុទ្រ ទទួលបានការជួយសង្រោ្គះ និងការយកចិត្តទុកដាក់ពីស្ថានទូត ហើយបច្ចុប្បន្ន គាត់មានសុខភាពល្អធម្មតា។ យោងតាម គេហទំព័រ ហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០...