ព័ត៌មានជាតិ

ព្រឹកនេះ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល រៀបចំសន្និសីទ សារព័ត៌មាន ស្តីពី ផលប៉ះពាល់ និងវិធានការឆ្លើយតប នឹងបញ្ហាប្រែប្រួល អាកាសធាតុ ក្នុងវិស័យ ផលិតកម្មកសិកម្ម

ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៣ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទីព្រឹក នឹងរៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី ផលប៉ះពាល់ និងវិធានការឆ្លើយតប នឹងបញ្ហាប្រែប្រួល អាកាសធាតុ ក្នុងវិស័យ ផលិតកម្មកសិកម្ម ទីស្តីការ គណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទ នេះ មាន គោលបំណង បង្ហាញជូន សាធារណជន ឱ្យ បាន យល់ ច្បាស់ អំពី ផល ប៉ះពាល់ និង វិធានការ ឆ្លើយតបយ៉ាង មានប្រសិទ្ធភាព ប្រកបដោយ ការ យកចិត្តទុកដាក់ ខ្ពស់ របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បី ទប់ទល់ នឹង ភាព ប្រឈម លើ វិស័យ កសិកម្ម ជាពិសេស គឺ អនុ វិស័យ ផលិតកម្ម ដំណាំ ក្នុង កាលៈទេសៈ នៃ ស្ថានភាព ប្រែប្រួល អាកាសធាតុ ។  

វាគ្មិន ដែល នឹង អញ្ជើញ ចូលរួម គឺតំណាង មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕

To Top