បរទេស៖ក្រុមប្រឹក្សាការពារ ជាតិជាន់ខ្ពស់លីបង់ តាមសេចក្តីរាយការណ៍ បានណែនាំចេញសេចក្តីប្រកាសថា ទីក្រុងបេរូត គឺជាទីក្រុងរងគ្រោះមហន្តរាយមួយ ក្រោយមានហេតុការណ៍ផ្ទុះដ៏ធំ ប្រកាសដាក់ភាព អាសន្នក្នុងទីក្រុងរយៈពេល២សប្ដាហ៍ និងប្រគល់ឲ្យអាជ្ញាធរទទួល ខុសត្រូវផ្នែកសន្តិសុខ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សានោះ បាននិយាយថា លោកប្រធានាធិបតី Michel Aoun ទើបបានធ្វើការសម្រេចចិត្តបញ្ចេញប្រាក់លីបង់ ចំនួន១០០ពាន់លានផោន ក្នុងការផ្តល់ឲ្យបែកចែកជាបន្ទាន់ ពីកញ្ចប់ថវិកាជាតិឆ្នាំ២០២០។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣០០,៨៨៨នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖២០០,៤៩៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៧,៨០២នាក់ ។ គិតត្រឹមយប់ថ្ងៃទី៥...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយប្រតិបត្តិមួយឲ្យដឹងថា មានមនុស្ស៦នាក់បន្ថែមទៀតបាន ស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា បានកើនឡើងដល់ ១៩នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈដែលពលរដ្ឋចំនួន ៦,៣៦លាននាក់ បានរងនូវផលប៉ះពាល់ នៅក្នុងស្រុកចំនួន ១៦ ។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបានឲ្យដឹងថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងកាល ពីថ្ងៃអង្គារថា ជំងឺកូវីដ១៩បានបន្តឆ្លងរាលដាល នៅក្នុងកំណត់ត្រាមានជាង ៩៥.០០០នាក់ ដោយសារជំំងឺនេះ បន្ទាប់ពីមានអ្នកជំងឺចំនួន ១.១៥៤នាក់ បានស្លាប់កាលពីថ្ងៃមុន ។ សរុបអ្នកស្លាប់បានកើនឡើងដល់ ៩៥.៨១៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនពលរដ្ឋដែលឆ្លងជំងឺបានកើនឡើងដល់២.៨០១.៩២១នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺថ្មីចំនួន៥១.៦៣នាក់ ក្នុងរយៈពេល២៤ម៉ោង...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិត ដែលទទួលបាន អាហារូបករណ៍ ចេញទៅសិក្សានៅជប៉ុន គឺជាធនធានដ៏មានសក្តានុពល សម្រាប់កម្ពុជា ក្នុងការរួមចំណែករុញច្រាន សេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ នាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិត ជ័យលាភី ដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកសង្ស័យ កើតជំងឺគ្រុនឈីក ចំនួន១៧០០ករណី នៅក្នុងខេត្តចំនួន១៥ ។ សូមរំលឹកថា ជំងឺគ្រុនឈីកបានផ្ទុះឡើង នៅក្នុងភូមិមួយចំនួន នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ក្រុមហ៊ុនសាងសង់ផ្លូវថា ក្រសួងមិនទទួលស្គាល់ឡើយ ចំពោះផ្លូវណា សាងសង់គ្មានលក្ខណៈបច្ចេកទេស ហើយក្រសួងនឹងឲ្យក្រុមហ៊ុននោះ សាងសង់ឡើងវិញ។ ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការសាងសង់អាគារស្ទឹងបត់ ច្រកព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃ ទី៥ ខែសីហា...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា បានចុះផ្សាយថា ការឆ្លងរាលដាលវីរុសCovid-19 អាចជាការត្រួសត្រាយផ្លូវ អោយប្រទេសមហាអំណាច ពង្រីកឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងថែមទៀត និងអាចជាកញ្ចក់ឆ្លុះបញ្ចាំង ពីប្រសិទ្ធភាពនៃការដឹកនាំ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ នៅជុំវិញពិភពលោក ។ ការឆ្លងរាលដាលវីរុសCovid-19 ក៏កំពុងជំរុញ អោយមានជម្លោះប្រដាប់អាវុធ នៅលើពិភពលោក កាន់តែច្រើនផងដែរ ដោយសារមេដឹកនាំ របស់ប្រទេសមហាអំណាច...
ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ថា លោក Alvaro Uribe អតីតប្រធានាធិបតីកូឡុំប៊ី កាលពីថ្ងៃអង្គារ ត្រូវបានគេប្រកាសថា តុលាការយុត្តិធម៌សាលាឧទ្ធរណ៍ បានបង្គាប់ ឲ្យធ្វើការចាប់ខ្លួននៅឯភូមិគ្រឹះ ដោយបានធ្វើការចោទប្រកាន់ ដល់រូបគាត់ពីបទស៊ីសំណូក ក្លែងបន្លំ និងប្រពឹ្រត្តអំពើពុករលួយ ។ លោក Uribe អតីតប្រធានាធិបតីកូឡុំប៊ី ទី១ហើយដែលត្រូវបានធ្វើការចាប់ខ្លួន...