ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅឥណ្ឌា បណ្តាលឲ្យអ្នកស្លាប់កើនឡើង ខណៈពលរដ្ឋជាង៦ លាននាក់ រងផលប៉ះពាល់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយប្រតិបត្តិមួយឲ្យដឹងថា មានមនុស្ស៦នាក់បន្ថែមទៀតបាន ស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា បានកើនឡើងដល់ ១៩នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈដែលពលរដ្ឋចំនួន ៦,៣៦លាននាក់ បានរងនូវផលប៉ះពាល់ នៅក្នុងស្រុកចំនួន ១៦ ។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបានឲ្យដឹងថា មនុស្សស្លាប់ថ្មីចំនួន៤នាក់ត្រូវបានគេរាយការណ៍ថា មកពីស្រុក Muzaffarpur ទន្ទឹមនឹងនេះដែរ ២នាក់ផ្សេងទៀត មកពីស្រុក Siwan គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

ចំនួនភូមិដែលរងនូវ ផលប៉ះពាល់មានរហូតដល់ ១.១៥២ភូមិ ដែលតួលេខកាលពីថ្ងៃចន្ទមានត្រឹមតែ១.០៨២ភូមិប៉ុណ្ណោះ ។ ប្រតិបត្តិព័ត៌មានបានផ្សាយដូច្នេះ ។ ដោយបានបន្ថែមទៀតថា ស្រុក Darbhanga និងស្រុក Muzaffarpur រងគ្រោះធ្ងន់ធ្ងរជាងគេ ដេលមានពលរដ្ឋ ១,៨៦លាននាក់ និង ១,៣៦លាននាក់បានរងនូវផលប៉ះពាល់ ។

ព្រឹត្តិបត្តិព័ត៌មានបានចុះផ្សាយឲ្យដឹងទៀតថា សរុបមានក្រុមកងកម្លាំងអន្តរាគមន៍សម្រាប់គ្រោះមហន្តរាយជាតិចំនួន២០ក្រុម និង១៣ក្រុមមកពីកងកម្លាំងឆ្លើយតបទៅនឹងគ្រោះមហន្តរាយរដ្ឋ បានចូលរួមជួយសង្គ្រោះក្នុងអំឡុងពេល ដែលមានពលរដ្ឋចំនួន៤៤០.០០០នាក់បានធ្វើការជម្លៀសខ្លួនចេញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top